(VOVworld) - សន្និសីទថ្នាក់រដ្ឋមន្រ្តីរបស់បណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង
ស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការប្រឆាំងគ្រឿងញៀននៅអនុតំបន់ទន្លេ
មេគង្គឆ្នាំ១៩៩៣ បានបើកនាថ្ងៃទី២១ ឧសភានៅរដ្ឋធានីហាណូយរបស់វៀត
ណាម។ប្រទេសជាសមាជិកចំនួន៦រួមមានកម្ពុជា ចិន ឡាវ ថៃ ម៉ីយ៉ាន់ម៉ានិងវៀត
ណាមរួមជាមួយស្ថាប័នបង្ការប្រឆាំងគ្រឿងញៀននិងបទល្មើសរបស់អ.ស.បបាន
ចូលរួមសន្និសីទនេះ។ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នាយ
ឧត្តមសេនីយ៍ Tran Dai Quang បានអះអាងថា ក្រោយរយៈពេល២០ឆ្នាំអនុវត្ត កិច្ច
សហប្រតិបតិ្តការក្នុងការងារបង្ការប្រឆាំងគ្រឿងញៀននៅអនុតំបន់ទន្លេមេគង្គ
ទទួលបានលទ្ធផលដ៏សំខាន់ ប៉ុន្តែស្ថានភាពគ្រឿងញៀននៅតំបន់អាស៊ីអាគ្នេយ៍
នៅតែមានបំរ៉ែបំរួលដ៏ស្មុគស្មាញ។ដោយហេតុនេះ ប្រទេសជា សមាជិកទាំងឡាយ
ត្រូវកំណត់ច្បាស់នូវភារកិច្ចស្នូលនាពេលខាងមុខនោះគឺ ប្រទេសជាសមាជិក
និមួយៗត្រូវអនុវត្តឲ្យសមស្របនូវអនុសញ្ញាអន្តរជាតិចំនួន ៣ស្ដីពីការត្រួតពិនិត្យ
គ្រឿងញៀន កសាងគោលនយោបាយយុទ្ធសាស្ត្រស្ដីពីការត្រួតពិនិត្យគ្រឿង
ញៀននៅប្រទេសនិមួយៗនិងនៅតំបន់។លោក Tran Dai Quang បានសង្កត់ធ្ងន់
ថា៖
|
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang ថ្លែងមតិនៅសន្និសីទនេះ (រូបថត៖VOV) |
“សន្និសីទឆ្នាំនេះ ពិតជាវេទិការមានគុណភាពដើម្បីជំរុញកិច្ចសហប្រតិបតិ្តការ
ការផ្លាស់ប្ដូរព័ត៌មាន ចែករំលែកបទពិសោធន៍អំពីលទ្ធផលនៃការងារបង្ការ
ប្រឆាំងគ្រឿងញៀននៅប្រទេសនិមួយៗ ព្រមទាំងពិភាគ្សា ឯកភាពលើដំណោះ ស្រាយយុទ្ធសាស្ត្រនានាក្នុងការងារបង្ការប្រឆាំងគ្រឿងញៀននិងលើកកំពស់ ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការពហុភាគីក៏ដូចជាទ្វេភាគីនៅអនុតំបន់
ទន្លេមេគង្គ”៕