បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គជំរុញខ្លាំងការងារបង្ការប្រឆាំងគ្រឿងញៀន

(VOVworld) - ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ យន្តការសហប្រតិបតិ្តការលើវិស័យ
បង្ការប្រឆាំងគ្រឿងញៀនរវាងកម្ពុជា ចិន ឡាវ ម៉ីយ៉ាន់ម៉ា ថៃនិងវៀតណាមជាមួយ
ស្ថាប័នបង្ការប្រឆាំងគ្រឿងញៀននិងបទល្មើសរបស់អ.ស.ប បានក្លាយទៅជាវេទិ
ការពហុភាគីដ៏សែនសំខាន់នៅក្នុងតំបន់ដោយមានការរួមវិភាគទានយ៉ាងសកម្ម
លើវិស័យបង្ការប្រឆាំងគ្រឿងញៀន។នេះគឺជាការអះអាងរបស់ ឧត្តម សេនីយ៍ទោ
Phan Van Vinh ប្រធានអគ្គស្នងការប៉ូលិសនៃក្រសួងនគរបាលវៀតណាម នៅ
សន្និសីទថ្នាក់មន្រ្តីជាន់ខ្ពស់នៃបណ្ដាប្រទេសនៅអនុតំបន់ទន្លេ មេគង្គអំពីការងារ
បង្ការប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី១៩ ឧសភា នៅរដ្ឋធានី ហាណូយរបស់
វៀតណាម។សន្និសីទគឺជាទីកន្លែងដើម្បីប្រទេសពោលខាងលើ ជួបប្រាស្រ័យ
ផ្លាស់ប្ដូរស្ថានភាព បទពិសោធន៍និងលទ្ធផលនៃការងារបង្ការប្រឆាំងគ្រឿងញៀន
នៃប្រទេសនិមួយៗ ព្រមទាំងពិភាគ្សា កសាង និងឯកភាព លើដំណោះស្រាយ
យុទ្ធសាស្ត្រនានាស្ដីអំពីកិច្ចសហប្រតិបតិ្តការលើវិស័យនេះ។ឧត្តមសេនីយ៍ទោ
Phan Van Vinh បានសង្កត់ធ្ងន់ថា៖
បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គជំរុញខ្លាំងការងារបង្ការប្រឆាំងគ្រឿងញៀន - ảnh 1

“សន្និសីទប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រភពកម្លាំងអន្តរជាតិលៃទុកឲ្យការ ងារបង្ការប្រឆាំងគ្រឿងញៀនកំពុងថយចុះ។ដោយហេតុនេះ ការរក្សាប្រសិទ្ធ
ភាព នៃយន្តការសហប្រតិបតិ្តការនៅអនុតំបន់មេគង្គ​ ពឹងផ្អែកយ៉ាងខ្លាំងទៅលើ
ការចូលរួម ដ៏សកម្មរបស់ប្រទេសជាសមាជិកទាំងឡាយ។ប្រការនោះទាមទា
ឲ្យបណ្ដា ប្រទេសត្រូវលើកកំពស់ថែមទៀតចរិតលក្ខណៈម្ចាស់ការ ចូលរួម
ដោយផ្ទាល់ក្នុង ការកសាងការផ្ដើមគំនិតបង្ការប្រឆាំងគ្រឿងញៀននៅតំបន់
និងចែករំលែកបទ ពិសោធន៍ក្នុងការកៀងគរប្រភពកម្លាំងសំរាប់កិច្ចការទាំង
នេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ