បណ្ដាប្រទេសបានផ្ញើសារលិខិតអំណរសាទរថ្នាក់ដឹកនាំថ្មីរបស់វៀតណាម

បណ្ដាប្រទេសបានផ្ញើសារលិខិតអំណរសាទរថ្នាក់ដឹកនាំថ្មីរបស់វៀតណាម - ảnh 1
បណ្ដាប្រទេសបានផ្ញើសារលិខិតអំណរសាទរថ្នាក់ដឹកនាំថ្មីរបស់វៀតណាម

          (VOV)_ក្នុងឱកាសលោក Tran Dai Quang ត្រូវបានជ្រើសតាំងជា​ប្រធានរដ្ឋ  សាធារណរដ្ឋ សង្គមនិយមវៀតណាម នាថ្ងៃទី២មេសា ប្រធានរដ្ឋឡាវ លោក Chou
mmaly Xayasone ប្រធានរដ្ឋចិន លោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី លោក 
Vladimir​Putin បានផ្ញើសារលិខិតអំណរសាទរ។ ​ប្រធានរដ្ឋឡាវបានសម្ដែងនូវកា
រជឿជាក់ថា៖ដោយសមត្ថភាព បទពិសោធន៍ជាច្រើនរបស់ប្រធានរដ្ឋ លោក Tran
 Dai Quang សាធារណរដ្ឋ សង្គមនិយម​វៀតណាមនឹងបន្តអភិវឌ្ឍន៍ស្ថិរភាព សេដ្ឋ
កិច្ចអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ តួនាទីនិងថានះរបស់វៀតណាមលើឆាកអន្តរជាតិត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុង
សារលិខិត ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ចិននិងវៀតណាម
 ជាប្រទេសជិតខាងមិត្តភាព ប្រជា​ជននៃប្រទេសទាំងពីរមានចំណងមិត្តភាពយូរ
អង្វែង។ ចិនយកចិត្តទុកដាក់ និងគោរពទំនាក់ទំនងជាមួយវៀតណាម ត្រៀមខ្លួន
ជាស្រេច រួមជាមួយវៀតណាម​ ពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាមនិងចិនកាន់
តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯ ប្រធានាធិបតីលោក Vladimir​Putin បាន
សម្ដែងនូវគោលបំណង​ររួម​ជាមួយប្រធានរដ្ឋ Tran Dai Quang ជំរុញទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រ​លើគ្រប់​វិស័យ កិច្ចសហប្រតិបត្តិការទ្វេភាគិមានផលប្រយោជន៍
ដូចគ្នា ​បំពេញតម្រូវការ​របស់ប្រជាជននៃប្រទេសទាំងពីររុស្ស៊ីនិងវៀតណាម។

          មុននោះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotu បានផ្ញើសារ​លិខិត
អំណារសាទរប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ