បណ្ដាប្រទេសសកម្មជួយឧបត្ថម្ភស្វែងរកយន្តហោះ QZ៨៥០១
|
បណ្ដាប្រទេសសកម្មជួយឧបត្ថម្ភស្វែងរកយន្តហោះ QZ៨៥០១ (AFP) |
Vovworld-ក្នុងរាត្រីថ្ងៃទី៣០ធ្នូ សកម្មភាពស្វែងរកយន្តហោះមានផ្លាក QZ៨៥០១
របស់ AirAsia ឥណ្ឌូនេស៊ីនៅសមុទ្រ Java ត្រូវផ្អាក់ដោយសារអាកាសធាតុអាក្រក់។
ប៉ុន្តែមុននោះសញ្ញានៃយន្តហោះត្រូវគ្រោះថ្នាក់ត្រូវបានកំណត់បន្ទាប់ពីជិត៣ថ្ងៃបាត់
ខ្លួន សាកសពជនរងគ្រោះ៣នាក់ដើមដំបូងត្រូវបានរកឃើញ។
សំដៅជំរុញល្បឿនស្វែងរក ប្រទេសជាច្រើនបានប្រកាសបញ្ជូនបន្ថែមនាវានិង
យន្តហោះមកជួយឧបត្ថម្ភឥណ្ឌូនេស៊ី។ តាមរាយការណ៍ថ្មីបំផុតនៃកំលាំងទ័ពជើងទឹក
អាមេរិកថា ប្រទេសនេះនឹងបញ្ជូនបន្ថែមនាវាចម្បាំងពីមូលដ្ឋានសឹកទ្វីបអាស៊ីចូលរួម
ដំណើការសង្កេតការនិងជួយឧបត្ថម្ភយន្តហោះត្រូវគ្រោះថ្នាក់។ សឹង្ហបុរីក៏ប្រកាសបាន
បញ្ជូននាវាជួយសង្គ្រោះ MV Swift Rescue ចូលរួមយុទ្ធនាការស្វែងរក។ ម៉ាឡេស៊ី
អូស្ត្រាលីក៏អះអាងនឹងខំប្រឹងប្រែងជួយឧបត្ថម្ភឥណ្ឌូនេស៊ីក្នុងការងារស្វែងរកសាកសព
ជនរងគ្រោះនៅសមុទ្រ Java។
នាព្រឹកថ្ងៃទី២៨ធ្នូ យន្តហោះផ្លាក់ QZ៨៥០១ របស់ AirAsia ឥណ្ឌូនេស៊ីត្រូវបាត់ខ្លួន
នៅសមុទ្រ Java បន្ទាប់ពី៤២នាទីចាកចេញពីព្រលានយន្តហោះទីក្រុង Surabaya របស់
ឥណ្ឌូនេស៊ី។ លើយន្តហោះមានមនុស្សចំនួន១៦២នាក់៕