បណ្ដាប្រទេសសន្យាសហប្រតិបត្តិការចំពោះការគំរាមកំហែងរបស់ IS នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នាថ្ងៃទី ២៩ កក្កដា សន្និសីទស្តីអំពីការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម ដែលឥណ្ឌូណេស៊ីនិងអូស្ត្រាលីសហអធិបតីបានបិទបញ្ចប់នៅទីក្រុង Manado នៅប៉ែកខាងជើងខេត្ត Sulawesi របស់ឥណ្ឌូណេស៊ីដោយកិច្ចសន្យាបង្កើនកិច្ច សហប្រតិបត្តិការចំពោះការគំរាមកំហែងដែលកាន់តែកើនឡើងពីអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS)។ 
បណ្ដាប្រទេសសន្យាសហប្រតិបត្តិការចំពោះការគំរាមកំហែងរបស់ IS នៅអាស៊ីអាគ្នេយ៍ - ảnh 1 បណ្ដាប្រទេសសន្យាសហប្រតិបត្តិការចំពោះការគំរាមកំហែងរបស់ IS នៅអាស៊ីអាគ្នេយ៍

(VOVworld) – នាថ្ងៃទី ២៩ កក្កដា សន្និសីទស្តីអំពីការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម ដែលឥណ្ឌូណេស៊ីនិងអូស្ត្រាលីសហអធិបតីបានបិទបញ្ចប់នៅទីក្រុង Manado នៅប៉ែកខាងជើងខេត្ត Sulawesi របស់ឥណ្ឌូណេស៊ីដោយកិច្ចសន្យាបង្កើនកិច្ច សហប្រតិបត្តិការចំពោះការគំរាមកំហែងដែលកាន់តែកើនឡើងពីអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS)។ ក្នុងសេចក្តីថ្លែងការណ៍រួម បណ្ដារដ្ឋមន្ត្រីនៃប្រទេស ចំនួន ៦ ដែលបានចូលរួមសន្និសីទលើកនេះបានអំពាវនាវឲ្យការបង្កើនការចែក រំលែកព័ត៌មានក៏ដូចជាកិច្ចសហប្រតិបត្តិការត្រួតពិនិត្យខ្សែព្រំដែន កែទម្រង់ច្បាប់និងរាំងស្កាត់ការប្រើប្រាស់បណ្តាញអ៊ីនធឺណែតឬបណ្ដាញសង្គមរបស់ភេវរករ ដើម្បីរៀបចំឡើងផែនការវាយប្រហារនិងប្រមូលទាហាន។ អង្គសន្និសីទមកពី ប្រទេសអាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេនិងហ្វីលីពីនរួម ជាមួយអូស្ត្រាលីក៏បានសន្យាសហការយ៉ាងជិតស្និទ្ធថែមទៀតជាមួយស្ថាប័ន ចារកម្មនិងនិតិប្រតិបត្តិនៅមជ្ឈឹមបូព៌ារក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ