(VOVworld) - សន្និសីទកំពូលអំពីសន្តិសុខនុយក្លេអ៊ែរលើកទី៤បានប្រព្រឹត្តទៅ
ជាផ្លូវការនាថ្ងៃទី១ មេសា នៅរដ្ឋធានីវ៉ាស៊ីនតោនប្រទេសអាមេរិក ដោយមានការ
ចូលរួមរបស់ថ្នាកដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន៥២និងអង្គការអន្តរជាតិទាក់ទិន
នានាទៀតផង។សន្និសីទនេះគឺសំដៅពង្រឹងឆន្ទៈនយោបាយនៅថ្នាក់ជាន់ខ្ពស់
ហើយបង្កើនកិច្ចសហការធ្វើសកម្មភាពរវាងបណ្ដាប្រទេសក្នុងការធានាសន្តិសុខ
សុវត្ថិភាពនុយក្លេអ៊ែរនិងទប់ស្កាត់លទ្ធិភេរវកម្មនុយក្លេអ៊ែរ។នៅសន្និសីទលើកនេះ
ថ្នាក់ដឹកនាំពិភពលោកបានចេញសេចក្ដីថ្លែងការណ៍រួម ក្នុងនោះអះអាងជាថ្មីម្ដង
ទៀតនូវការសន្យាជំរុញបរិយាកាសអន្តរជាតិស្ថិរភាពដោយកាត់បន្ថយគ្រោះ
អាសន្ននៃលទ្ធិភេរវកម្មនុយក្លេអ៊ែរនិងបង្កើនសន្តិសុខនុយក្លេអ៊ែរ។
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (នៅកណ្ដាល) នៅក្នុងសន្និសីទនេះ (រូបថត៖Thanh Tuấn/TTXVN) |
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh បានអះអាងថា លទ្ធិភេរវកម្ម ជាពិសេសគឺភេរវកម្មនុយក្លេអ៊ែរ
និងស្ថានការណ៍ផ្សព្វផ្សាយសព្ធាវុធនុយក្លេអ៊ែរបន្តជាការគំរាមកំហែងទៅលើ
សន្តិសុខ សន្តិភាព ព្រមទាំងជះឥទ្ធិពលទៅលើការអនុវត្តន៍សិទ្ធិត្រឹមត្រូវរបស់
ប្រទេស នានាដែលប្រើប្រាស់ថាមពលនុយក្លេអ៊ែដើម្បីបម្រើការអភិវឌ្ឍន៍។ដោយ
ឈរលើស្មារតីនោះ លោក Pham Binh Minh បានអះអាងថា វៀតណាមគាំទ្រយ៉ាង
ខ្លាំង ក្លាសេចក្ដីថ្លែងការណ៍និងផែនការធ្វើសកម្មភាពចំនួន៥នៃសន្និសីទកំពូល
លើក នេះ ដែលអំពាវនាវឲ្យការជំរុញខ្លាំងនូវកិច្ចសហការនិងចែករំលែកព័ត៌មាន
រវាង យន្តការអន្តរជាតិក៏ដូចជារវាងបណ្ដាប្រទេសសំដៅលើកកំពស់ប្រសិទ្ធិភាព
បង្ការ ប្រឆាំងលទ្ធិភេរវកម្មនុយក្លេអ៊ែរនិងបង្កើនសន្តិសុខនុយក្លេអ៊ែរឲ្យសមស្រប
ទៅនឹង ច្បាប់អន្តរជាតិនិងច្បាប់នៃប្រទេសនិមួយៗ៕