បណ្ដាប្រទេសអាមេរិកឡាទិនបង្កើនកិច្ចសហប្រិបត្តិការដើម្បីការអភិវឌ្ឍន៍
(VOVworld) – សហគមន៍បណ្ដាប្រទេសអាមេរិកឡាទិននិង Caribe (CELAC) បានសន្យាកសាងប្លុកឯករាជ្យ១និងមានអធិបតេយ្យភាព បោះជំហានលើផ្លូវ អភិវឌ្ឍន៍ចីរភាពក្នុងតំបន់នេះ។ នេះគឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារនៃ
សេចក្តីថ្លែងការណ៍ Santiago អនុម័តដោយបណ្ដាប្រទេសជាសមាជិក CELAC ក្នុងកិច្ចប្រជុំបិទសន្និសីទកំពូលលើកទី ២ របស់ CELAC ដែលប្រព្រឹត្តទៅ នាថ្ងៃ
ទី ២៨ មករា នាទីក្រុង Santiago ស៊ីលី។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចូលរួមបានឯកភាពអំពីរាល់វិធានការជាក់ស្តែងសំដៅកាត់បន្ថយភាពក្រីក្រទប់ទល់នឹងការ
ប្រែប្រួលរបស់អាកាសធាតុ ក៏ដូចជា ការដោះស្រាយបណ្ដាបញ្ហាអន្តរជាតិ។ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Sebastine Pinera បានផ្ទេប្រគាល់តំណែង
ប្រធានប្តូរវែន CELAC ឆ្នាំ ២០១៣ ជូនប្រធានគុយបា លោក Raul Castro ៕
|
ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Sebastine Pinera បានផ្ទេប្រគាល់តំណែង ប្រធានប្តូរវែន CELAC ឆ្នាំ ២០១៣ ជូនប្រធានគុយបា លោក Raul Castro ៕ (Image: Internet) |