បណ្ដាប្រទេសអាមេរិកឡាទិនប្រឆាំងជំទាស់ផែនការដាក់ទណ្ឌកម្មចំពោះ Venezuela

បណ្ដាប្រទេសអាមេរិកឡាទិនប្រឆាំងជំទាស់ផែនការដាក់ទណ្ឌកម្មចំពោះ Venezuela - ảnh 1
រដ្ឋមន្ត្រីការបរទេសវេណេសូអេឡា Jaua (Image: Vietnam+)


(VOVworld) -  រដ្ឋាភិបាលនៃបណ្ដាប្រទេសអាមេរិកឡាទិនបានប្រឆាំងជំទាស់ផែន
ការ ដាក់ទណ្ឌកម្មចំពោះប្រទេស Venezuela របស់សមាជិកសភាអាមេរិកដែលទាក់ទិន ដល់វិបត្តិនយោបាយនៅប្រទេសនេះ។ ក្នុងសេចក្តីថ្លែងការដែលបាននាំចេញនាថ្ងៃទី
២៤ ឧសភា នៅសន្និសីទរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធភាពបណ្ដាប្រទេសអាមេរិកឡា
ទិននៅ Ecuador បានអះអាងថា៖ ពង្រាងច្បាប់ពោលខាងលើរបស់អាមេរិកនឹងរំលោភ
លើបញ្ហាផ្ទៃក្នុងរបស់ Venezuela និងបំផ្លិចផ្លាញរាល់ការខំប្រឹងប្រែងជំរុញការសន្ទនា
រវាងរដ្ឋាភិបាល Venezuela ជាមួយភាគីប្រឆាំងនៅប្រទេសនេះ។ តាមផែនការ នាថ្ងៃទី
២៨ ឧសភា សភាជាន់ទាបអាមេរិកនឹងពិភាក្សាអំពីពង្រាងច្បាប់មួយដែលស្នើឲ្យរដ្ឋ
អំណាចនៃប្រធានាធាធិបតី Barack Obama ហ៊ុំព័ទ្ធទិដ្ឋកានិងទ្រព្យសម្បត្តិនៃបណ្ដា
មន្ត្រី Venezuela ដែលត្រូវបាអាមេរិកចោទប្រកាន់ពីបទរំលោភអំណាចក្នុង រយៈពេល
៣ ខែ ប្រព្រឹត្តទៅវិបត្តិនៅប្រទេសអាមេរិកឡាទិននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ