បណ្ដាប្រទេសអាមេរិកឡាទីនពន្យារពេលនៃវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត​ COVID-19

(VOVWORLD) - ប្រធានាធិបតីអាហ្សង់ទីន លោក Fernandez បានឲ្យដឹងថាបើប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុងតំបន់នេះ ការខិតខំប្រឹងប្រែង ដែលអាហ្សង់ទីនបាននិងកំពុងធ្វើរហូតមកដល់ពេលនេះ គឺបាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់ ប៉ន្តែនៅតែមិនទាន់កំចាត់បានជំងឺរាតត្បាតឡើយ។
បណ្ដាប្រទេសអាមេរិកឡាទីនពន្យារពេលនៃវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត​ COVID-19 - ảnh 1 ទិដ្ឋភាពនៅទីក្រុងប៊ុយណូស៊ែ រប្រទេសអាហ្សង់ទីន (រូបថត៖ THX / TTXVN)

ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ នាថ្ងៃទី ៤ ខែមិថុនា ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានប្រកាសអំពីសេចក្ដីសម្រេចចិត្តពន្យារពេលនៃវិធានការរក្សាគម្លាតសង្គមដោយចាប់បង្ខំក្នុងរយៈពេល ៣ សប្តាហ៍ទៀត ពោលគឺរហូតដល់ថ្ងៃទី ២៨ ខែមិថុនា។

ថ្លែងនៅក្នុងសន្និសីទកាសែត ប្រធានាធិបតី លោក Fernandez បានឲ្យដឹងថាបើប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុងតំបន់នេះ ការខិតខំប្រឹងប្រែង ដែលអាហ្សង់ទីនបាននិងកំពុងធ្វើរហូតមកដល់ពេលនេះ គឺបាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់ ប៉ន្តែនៅតែមិនទាន់កំចាត់បានជំងឺរាតត្បាតឡើយ។ ហេតុដូច្នេះហើយ ការពន្យារពេលនៃវិធានការរក្សាគម្លាតសង្គមគឺមានសារៈសំខាន់ក្នុងពេលបច្ចុប្បន្ននេះផងដែរ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល រដ្ឋាភិបាលប៉េរូបានប្រកាសពន្យារពេល ប្រកាសគ្រោះអាសន្នបន្ទាន់ផ្នែកវេជ្ជសាស្ត្រក្នុងរយៈពេល ៩០ ថ្ងៃទៀត ដើម្បីធានាការអនុវត្តរាល់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងបរិបទដែលប៉េរូបានក្លាយទៅជាប្រទេសមានអ្នកឆ្លងជំងឺច្រើនទីពីរនៅតំបន់ អាមេរិកឡាទីន បន្ទាប់ពីប្រេស៊ីលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ