បណ្ដាប្រទេសអារ៉ាប់គិតគូបង្កើតកំលាំងរួមប្រឆាំង IS
|
បណ្ដាប្រទេសអារ៉ាប់គិតគូបង្កើតកំលាំងរួមប្រឆាំង IS (Time of Israel) |
Vovworld-នាថ្ងៃទី៣មិនា អគ្គលេខាធិការរងសម្ពន្ធអារ៉ាប់ (AL) លោក Ahmed
Ben Helli បានឲ្យដឹងថា AL នឹងគិតគូបង្កើតកំលាំងការពាររួមមួយដើម្បីទប់ស្កាត់ការ
រីករាលដាលរបស់ក្រុមរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នក
សារព័ត៌មាន លោក Helli បានឲ្យដឹងថា សន្និសីទកំពូលប្រចាំឆ្នាំរបស់ AL នឹងប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី២៨ដល់២៩មិនានៅ Sharm el Sheikh នៅឆ្នែរសមុទ្រក្រហមរបស់អេហ្ស៊ីប
បណ្ដាប្រទេសជាសមាជិកនៃប្លុកនឹងពិភាគ្សាលើការផ្ដើមគំនិតនៃប្រទេសម្ចាស់ផ្ទះអំពី
ការបង្កើតកំលាំងអារ៉ាប់ចម្រុះ។ អង្គភាពនេះនឹងបានប្រគល់ភារកិច្ចទប់ទល់នឹងគ្រោះ
អាសន្នគំរាមកំហែងទៅលើស្ថិរភាពរបស់ប្រទេសក្នុងដំបន់ពិសេសគឺការបង្កើននៃលិទ្ធិ
ភេរវកម្ម៕