បណ្ដាប្រទេសអ៊ឺរ៉ុបអនុវត្តវិធានការទប់ទល់ជាបន្ទាន់

(VOVWORLD) - នៅចំពោះមុខនឹងបម្រែបម្រួលដ៏ស្មុគស្មាញនៃការឆ្លងរាលដាល COVID-19 នោះ បណ្ដាប្រទេសដូចជា៖ អ៊ីតាលី ហុងគ្រី ប៉ូឡូញ ស្លូវ៉ាគី និងដាណឺម៉ាក បានប្រកាសវិធានការទប់ទល់ជាបន្ទាន់។
បណ្ដាប្រទេសអ៊ឺរ៉ុបអនុវត្តវិធានការទប់ទល់ជាបន្ទាន់ - ảnh 1 បណ្ដាប្រទេសអ៊ឺរ៉ុបអនុវត្តវិធានការទប់ទល់ SARS-CoV-2 ជាបន្ទាន់

នាយប់ថ្ងៃទី ១១ ខែមីនា នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte បានប្រកាសបញ្ឈប់រាល់សកម្មភាពពាណិជ្ជកម្មទាំងអស់ លើកលែងតែ ឱសថស្ថាន និងហាងលក់ម្ហូបអាហារ ដើម្បីទប់ស្កាត់ការរីករាល ដាលនៃវីរុស SARS-CoV-2 COVID-19 ។

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន នាថ្ងៃទី ១១ ខែមីនាប្រធានខុទ្ទកា ល័យ នាយករដ្ឋមន្ត្រីហុងគ្រីលោក Gergely Gulyas បានប្រកាសថា រដ្ឋាភិបាលនៃប្រទេសនេះបានចេញផ្សាយអនុក្រឹត្យស្ដីអំពីស្ថានភាពជាបន្ទាន់ ដែលក្នុងនោះចាត់វិធានការបន្ទាន់មួយចំនួនដូចជា៖ ហាមឃាត់ការឆ្លងដែនចំពោះ ជនបរទេសមកពីប្រទេសទាំងបួនដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺ COVID 19 រួមមានប្រទេសអ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ និងចិនជាដើម។

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Mateusz Morawiecki បានប្រកាសថារដ្ឋាភិបាលបានសម្រេច បិទគ្រឹះស្ថានអប់រំ និងវប្បធម៌ទាំងអស់ក្នុងរយៈពេល ២ សប្តាហ៍។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Peter Pellegrini បានប្រកាសថារ ដ្ឋាភិបាលនៃប្រទេសនេះបានសម្រេចចិត្តប្រកាសស្ថានភាពអាសន្ន ដែលមានសុពលភាពចាប់ពីថ្ងៃទី ១២ ខែមិនា។

ថ្លែងនៅក្នុងសន្និសីទកាសែតវិសាមញ្ញ នាយប់ថ្ងៃទី ១១ ខែមិនា នាយករដ្ឋមន្រ្តីដាណឺម៉ាកលោក Mette Frederiksen បានឲ្យដឹងថាប្រទេសនេះនឹងបិទសាលារៀន និងសាលាមត្តេយ្យទាំងអស់ ដើម្បីកាត់បន្ថយការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ។  បទបញ្ជានេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៣ ខែមីនា ក្នុងរយៈពេល ២ សប្តាហ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ