បណ្ដាប្រទេសអាស៊ានធ្វើការពិភាក្សាលើវិធានការគ្រប់គ្រង ធ្វើអាជីវកម្មលើកំពង់ផែសមុទ្រ
(VOVWORLD) -នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុង Vung Tau ខេត្ត Ba Ria – Vung Tau សម្ព័ន្ធសមាគមកំពុងផែសមុទ្រអាស៊ានបានរៀបចំសន្និសីទប្រចាំឆ្នាំដើម្បីធ្វើការពិភាក្សាលើវិធានការ គ្រប់គ្រង ធ្វើអាជីវកម្មលើកំពង់ផែសមុទ្រ។
បណ្ដាប្រទេសអាស៊ានធ្វើការពិភាក្សាលើវិធាន
ការគ្រប់គ្រង ធ្វើអាជីវកម្មលើកំពង់ផែសមុទ្រ |
នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុង Vung Tau ខេត្ត Ba Ria – Vung Tau សម្ព័ន្ធសមាគមកំពុងផែសមុទ្រអាស៊ានបានរៀបចំសន្និសីទប្រចាំឆ្នាំដើម្បីធ្វើការពិភាក្សាលើវិធានការ គ្រប់គ្រង ធ្វើអាជីវកម្មលើកំពង់ផែសមុទ្រ។ តំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ រួមទាំងសហគ្រាស អ្នកគ្រប់គ្រង កំពង់ផែសមុទ្រនៅក្នុងតំបន់បានចូលរួមសន្និសីទនេះ។ នៅទីនេះអង្គប្រជុំបានពិភាក្សាលើវិធានការគ្រប់គ្រងកំពង់ផែ ធ្វើអាជីវកម្មលើកំពង់ផែ បទពិសោធន៍ក្នុងការធ្វើអាជីវកម្ម អភិវឌ្ឍន៍កំពង់ផែរវាងបណ្ដាកំពង់ផែនៅតំបន់។ ព្រមទាំងពិភាក្សាទៅលើវិធានការដើម្បីកាត់បន្ថយបែបបទរដ្ឋបាលជាដើម។
នៅក្នុងសន្និសីទនេះ សម្ព័ន្ធកំពង់ផែវៀតណាមបានឧទ្ទេសនាមជាមួយបណ្ដាប្រទេសជាសមាជិកអំពីការអប់រំ និងការផ្គត់ផ្គង់ប្រភព ធនធានមនុស្សសម្រាប់កំពង់ផែរក្នុងតំបន់និងពិភពលោក។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Ho Kim Lan អគ្គលេខាធិការ សម្ព័ន្ធកំពង់ផែរវៀតណាមបានឲ្យដឹងថា៖
“ប្លុកកំពង់ផែរសមុទ្រអាស៊ានស្ថិតនៅក្នុងនិន្នាការនៃការធ្វើសមាហរណកម្មនិងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រួមនៃពិភពលោក និងមានទំនាក់ទំនងតភ្ជាប់ក្នុងស់តំបន់អាស៊ីអាគ្នេយ៍ ហើយពីនោះមានទំនាក់ទំនងជាមួយតំបន់ផ្សេងៗទៀតនៅលើពិភពលោកផងដែរ”៕