បណ្ដាប្រទេសអាស៊ានបន្តសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM+

បណ្ដាប្រទេសអាស៊ានបន្តសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM+ - ảnh 1
រដ្ឋមន្ត្រីការពារប្រទេសវៀតណាម Phung Quang Thanh (Image: Vietnam+)

(VOVworld) – ថ្លែងមតិក្នុងសន្និសីទរដ្ឋមន្ត្រីការពារប្រទេសអាស៊ានបើកទូលាយ
(ADMM+) លើកទី ២ ដែលបានបើក នាថ្ងៃទី ២៩ សីហា នៅប្រ៊ុយណេ រដ្ឋមន្ត្រី
ក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh បាន
ចាត់ទុកថា៖ បណ្តាប្រទេស ជាពិសេសគឺចិននិងអាមេរិក ត្រូវកសាង ទំនុកទុក
ចិត្តយុទ្ធសាស្ត្រ បង្កើនសកម្មភាពសហប្រតិបត្តិការសំដៅរក្សាសន្តិភាព ស្ថិរភាព
ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ស្តីពីបញ្ហាជំលោះលើសមុទ្រខាងកើត រដ្ឋមន្ត្រី Phung
Quang Thanh បានសម្តែងទស្សនៈថា៖ រាល់ជំលោះត្រូវដោះ ស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញា អ.ស.ប. អំពីច្បាប់
សមុទ្រឆ្នាំ ១៩៨២ និងសេចក្តីថ្លែងការជាន់ខ្ពស់ក្នុង ឱកាសរំលឹកខួបអនុស្សារវរីយ៍
លើកទី ១០ នៃទិវាបង្កើតទំនាក់ទំនងដៃគូររវាងអាស៊ាននិងចិនឆ្ពោះទៅការចុះហត្ថ
លេខាលើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។ រដ្ឋមន្ត្រី
Phung Quang Thanh ក៏បានចាត់ទុកថា៖ ភាគីនានាត្រូវពង្រីករាល់សកម្មភាពសហ
ប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM+​ ដោយមានតួនាទី​ស្នូលរបស់អាស៊ាន។
វៀតណាមបានស្នើបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកក្នុងតំបន់ តាមរយៈរាល់សកម្មភាពត្រួតពិនិត្យរួម ជួបប្រាស្រ័យ បង្កើតខ្សែទូរសព្ទ hotline រវាងកងទ័ពនៃប្រទេសនិមួយៗ ជាដើម។ រដ្ឋមន្ត្រី Phung Quang Thanh បានអះអាង
ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចសន្យាអំពីការមិនប្រើ
ប្រាស់អំពើហឹង្សាក្នុងការដោះស្រាយជំលោះលើ សមុទ្រ។ ក្រៅពីនោះ វៀតណាមបានស្នើឲ្យអាមេរិកជួយឧបត្ថម្ភក្នុងការងារជំនះពុះពារលើផលវិបាក
របស់គ្រាប់បែកមីនក្រោយដែលនៅសេសសល់សម័យសង្គ្រាមនៅវៀតណាម។
 នាបច្ចុប្បន្ន វៀតណាម​កំពុងបញ្ជូនកំលាំងចូលរូមសកម្មភាពរក្សាសន្តិភាពនៃ
អ.ស.ប.។ ដូច្នេះ វៀតណាមចង់បានការចែករំលែកបទពិសោធជួយឧបត្តត្ថម្ភ ខាងសម្ភរៈរបស់ប្រទេសនានាសំរាប់សកម្មភាពពោលខាងលើ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការពារប្រទេសវៀតណាម Phung Quang Thanh បានមានជួបការសន្ទនា ជាមួយសមភាគីអ៊ូស្ត្រាលី លោក Stephen Smith៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ