បណ្ដាប្រទេសអាស៊ានរកវិធីបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ក្រោយជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមិនា កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី ២៨ បានប្រព្រឹត្តទៅតាមប្រព័ន្ធអ៊ីនធឺណិត ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (ប្រភព៖ លេខាធិការដ្ឋានអាស៊ាន) |
ដោយសង្កត់ធ្ងន់លើតម្រូវការរបស់អាស៊ានដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតសកលនោះ កិច្ចប្រជុំបានចាប់ផ្ដើមបណ្ដាការចរចា ដើម្បីតម្លើងថ្នាក់កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលប្រទេសសមាជិកបានអនុវត្តន៍តាំងពីឆ្នាំ ២០១០ មក។
បណ្ដារដ្ឋមន្ត្រីអាស៊ានបានឯកភាពគ្នាចាត់ទុកថាក្នុងបរិបទ ដែលតំបន់កំពុងស្ដារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩ ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាននោះ ការចាប់ផ្តើមការចរចាដើម្បីតម្លើងថ្នាក់ ATIGA គឺមានសារៈសំខាន់ សំដៅធានាថា យន្តការអាស៊ាននៅតែសមស្រប ទំនើប ហើយឆ្ពោះទៅរកអនាគត។
កិច្ចប្រជុំក៏បានអនុម័តលើខ្លឹមសារអាទិភាពទាំង ១៩ អំពីសេដ្ឋកិច្ចរបស់ប្រធានអាស៊ានកម្ពុជាឆ្នាំ ២០២២ តាមកម្លាំងចលករយុទ្ធសាស្ត្រទាំង ៤ គឺ៖ បង្កើនការតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា; ការបង្រួញគម្លាត អភិវឌ្ឍន៍អំពីសមត្ថភាពប្រកួតប្រជែងរបស់អាស៊ាន និងកសាងអាស៊ានគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព ហើយមានកម្លាំងប្រកួតប្រជែង កំណើន ក៏ដូចជាអភិវឌ្ឍន៍អាស៊ានធ្វើសមាហរណកម្មផងដែរ៕