បណ្ដាប្រទេសអាហ្វ្រីកបានប្រជុំពិភាគ្សាដើម្បីទប់ទល់នឹង Boko Haram
|
បណ្ដាប្រទេសអាហ្វ្រីកបានប្រជុំពិភាគ្សាដើម្បីទប់ទល់នឹង Boko Haram (Reuters) |
Vovworld-ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រីកកណ្ដាលនិងអាហ្វ្រីកខាងលិច
នឹងប្រជុំនាថ្ងៃទី៨មេសាខាងមុខដើម្បីដាក់ចេញយុទ្ធសាស្ត្ររួមមួយទប់ទល់នឹងការ
គំរាមកំហែងពីក្រុមឥស្លាមជ្រុលនិយម Boko Haram កិច្ចប្រជុំជាន់ខ្ពស់នេះដោយ
សហគមន៍សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រីកខាងលិច (ECOWAS) និងសហគមន៍
សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រីកកណ្ដាល (ECCAS) រៀបចំនៅប្រទេសហ្គីណេប៊ីហ្សូ។
អង្គការទាំងពីរនេះបានសំរេចចិត្តធ្វើសកម្មភាពខណៈដែលក្រុមឥស្លាមជ្រុលនិយម
Boko Haram បានបង្កើនការវាយប្រហារដ៏បង្ហូឈាមតម្រង់ទៅលើនីហ្សេរីយ៉ា នីហ្សេ
កាមេរូននិងសាធារណៈរដ្ឋឆាដ បណ្ដាលនូវផលវិបាកដ៏ធ្ងន់ធ្ងរសំរាប់ប្រទេសទាំងនេះ
និងបណ្ដាលអស្ថិរភាពនៅដំបន់។ នេះនឹងជាកិច្ចប្រជុំដំបូងរបស់ថ្នាក់ដឹកនាំដំបន់ដើម្បី
ពិភាគ្សាវិធានការទប់ទល់នឹង Boko Haram៕