បណ្ដាប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសតភ្ជាប់សេដ្ឋកិច្ចដើម្បីធ្វើសមាហរណកម្ម

(VOVWORLD) -នាថ្ងៃទី ២៣ ឧសភា សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រួមសហការជាមួយក្រសួងការបរទេសរៀបចំឡើងជំនួបជាមួយបណ្ដាប្រធាន ស្ថានប័នតំណាងវៀតណាមនៅបរទេសអាណត្តិ ២០១៧ - ២០២០ ដើម្បីជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគជួយឧបត្ថម្ភសហគ្រាសនៅក្នុងប្រទេសអភិវឌ្ឍន៍។
បណ្ដាប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសតភ្ជាប់សេដ្ឋកិច្ចដើម្បីធ្វើសមាហរណកម្ម - ảnh 1បណ្ដាប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសតភ្ជាប់
សេដ្ឋកិច្ចដើម្បីធ្វើសមាហរណកម្ម (Thế Hưng) 

នាថ្ងៃទី ២៣ ឧសភា សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រួមសហការជាមួយក្រសួងការបរទេសរៀបចំឡើងជំនួបជាមួយបណ្ដាប្រធាន ស្ថានប័នតំណាងវៀតណាមនៅបរទេសអាណត្តិ ២០១៧ - ២០២០ ដើម្បីជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគជួយឧបត្ថម្ភសហគ្រាសនៅក្នុងប្រទេសអភិវឌ្ឍន៍។ នៅទីនេះ លោក Hoang Quang Phong អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឱ្យដឹងថាសហគមន៍សមាគមន៍សហគ្រាសវៀតណាមនាពេលបច្ចុប្បន្នមានតម្រូវការខ្លាំងក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងត្រូវការជួយឧបត្ថម្ភតភ្ជាប់នៃបណ្ដាស្ថាប័នតំណាងការទូតនៅបរទេស។ តាមលោក Mac Quoc Anh អនុប្រធាននិងជាអគ្គលេខាធិការនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមនៅក្នុងទីក្រុងហាណូយថា៖

          “យើងខ្ញុំមានបំណងមានរូបសណ្ឋានតភ្ជាប់តម្លៃដើម្បីជួយឲ្យសហគ្រាស ធុនតូចនិងមធ្យមតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធុនតូចនិងមធ្យមនៅបណ្ដាប្រទេស។ យោងទៅតាមព័ត៌មាននៅជប៉ុននោះដោយមានសហគ្រាសធុនតូចនិងមធ្យមចំនួន ៤ លាន ហើយប្លុកនេះទាក់ទាញបានប្រភពពលករក្រោម ៥០ នាក់ ប៉ុន្តែគេមានកាអភិវឌ្ឍន៍ជំនាញណាស់។ យើងខ្ញុំមានបំណងរៀនសូត្របទពិសោធន៍ និងរូបសណ្ឋាននេះដើម្បីអនុវត្តតាម ហើយបង្កើនការប្រកួតប្រជែងរបស់សហគ្រាស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ