បណ្ដាពិធីបុណ្យដើមនិទាឃរដូវត្រូវបានប្រព្រឹត្តទៅដ៏មហោឡារឹកលើទូទាំងប្រទេស

(VOV)_ក្នុងឱកាសដើមនិទាឃរដូវ ឆ្នាំមមីឆស័កនិងលើកទី៨៤ នៃទិវាបង្កើតបក្ស
កុម្មុយនីស្តវៀតណាម មន្ទីវប្បធម៌ កីឡា និង​ទេសចរណ៍ខេត្ត Dac Lak បានរួម សហ ការជាមួយគណកម្មាធិកា​រ​ប្រជាជនស្រុក Krong Ana រៀបចំការប្រណាំងទូកប្រពៃណី
លើក​ទី៧។ ​សកម្មភាពនេះបានស្ថិតនៅក្នុងសកម្មភាពឆ្ពោះទៅ៖ឆ្នាំ​ទេសចរណ៍ជាតិ 
២០១៤ Tay Nguyen – Da Lat។

បណ្ដាពិធីបុណ្យដើមនិទាឃរដូវត្រូវបានប្រព្រឹត្តទៅដ៏មហោឡារឹកលើទូទាំងប្រទេស - ảnh 1
ការប្រណាំងទូកប្រពៃណី(http://laodong.com.vn/)

          បងប្រុស Tran Van Phuc ជាជននៅឃុំ Binh Hoa ស្រុក Krong Ana បាន
អោយដឹងថា៖

          “ ប្រជាជនស្រុក Krong Ana អ្នកណាក៏សប្បាយរីករាយណាស់។ ​ទោះបីជា
ធាតុអាកាស ក្ដៅណាស់ ប៉ុន្តែ ប្រជាជនមកទីនេះច្រើនណាស់។”

          នៅខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម)​ មនុស្សរាប់ពាន់​នាក់​មកពីទី
ក្រុងហូជីមិញ DongNai , Binh Duong និងខេត្តមួយចំនួន​នៃភាគខាងលិច ភាគ
ខាងត្បូងវៀតណាម ​បានទៅកាន់បុណ្យ​និទាឃរដូវ នៅវត្ត Ba ដែលត្រូវបានស្ថិត
នៅលើភ្នំ 
Ba Den។

          ក្នុងពេលនោះ នៅខេត្ត Bac Ninh បានប្រព្រឹត្តទៅពិធីដើរដង្ហែរ កាំផ្លើងផ្កា Dong
Ky បានទាក់ទាញមនុស្សរាប់ម៉ឹននាក់ក្នុង​តំបន់ និង​ភ្ញៀវទេសចរណ៍ទៀតផង។

          ក៏ក្នុងថ្ងៃនេះដែរ នៅឃុំ Doi Son ស្រុក Duy Tien ខេត្ត Ha Nam ភាគខាងជើ់ង
វៀត ណាម បានចាប់ផ្តើមសកម្មភាពនានា ក្នុងក្របខ័ណ្ឌពិធីបុណ្យ Tich Dien ពិធី បើករដូវកាលបង្កបង្កើនផលក្នុងបំណងមានងាកាសធាតុអំណោយផល៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ