បណ្ដាពិធីបុណ្យប្រពៃណីនាដើមនិទាឃៈរដូវនៅទូទាំងប្រទេសវៀតណាម

ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ បរិយាកាស ពិធីបុណ្យប្រពៃណីបានគ្របដណ្តប់បណ្តា
ដំបន់នៅខេត្ត Binh Dinh វៀតណាម។ ពិសេសគឺពិធីបុណ្យរំលឹកខួបលើកទី
២២៣ទិវា ជ័យជំនះ Ngoc Hoi-Dong Da ដែលប្រព្រឹត្តទៅនាថ្ងៃទី២៦មករា។
ពិធី បុណ្យ នេះ ត្រូវបានផ្សាភ្ជាប់ជាមួយកេរ្ត៍ ឈ្មោះ ស្ដេច Quang Trung-Nguyen
Hue។ នាព្រឹកថ្ងៃទី២៦មករា ពិធីបុណ្យនិទាឃៈ រដូវក៏ត្រូវបានបើកនៅវត្ត
Keo (Thai Binh)។ នេះជាពិធីបុណ្យនិទាឃៈរដូវធំបំផុតនៃខេត្ត នេះ ដោយ​មានការចូលរួមរបស់ភ្ញៀវទេសចរណ៍រាប់ហ្មឺននាក់មកពីគ្រប់ទឹសទីក្នុងប្រទេស
មកចូលរួម។ រួមជាមួយពិធីបុណ្យវរត្ត Keo ខេត្ត Thai Binh នៅមានពិធីបុណ្យរាប់
សិបទៀតដែលបានប្រព្រឹត្តទៅក្នុងខែទី១នេះដូចជាបុណ្យវិហារ Van Don បុណ្យ
ភូមិ Bat Trung បុណ្យវិហារ Quan ជាដើម។ ពិធីបុណ្យជាឪកាសដើម្បីប្រជាជន ប្រឡងប្រណាំងជំនាញនិងបួងសួងជួបតែសេចក្តីសុខនាដើមឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ