បណ្ដាភាគីនៅស៊ីរីរំលោភលើការព្រមព្រៀងឈប់បាញ់
នាថ្ងៃទីមួយ ឧសភា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុក បណ្ដាសកម្មភាពថែរក្សារសន្តិភាព លោក Herve Ladsous បានចោទប្រកាន់បណ្ដាភាគីនៅស៊ីរី រំលោភលើការព្រមព្រៀងឈប់បាញ់ ដែលបានចុះហត្ថ
លេខា ក្នុងក្របខ័ណ្ឌ របស់ផែនការសន្តិភាព ដោយបេសកជនរួម របស់អង្គ
ការសហប្រជាជាតិ និង សម្ព័ន្ធអារ៉ាប (AL) Kofi Annan លើកឡើង។ លោក
Herve Ladsous បានអោយដឹងថា៖ កងកំលាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ស៊ីរី នៅតែរក្សារការប្រើប្រាស់អាវុធធុនធ្ងន់ នៅទីក្រុងមួយចំនួន និង បណ្ដា
កងកំលាំងប្រដាប់អាវុធប្រឆាំងបន្តអនុវត្តបណ្ដាការវាយប្រហារហឹង្សារ
ចំពោះមន្ត្រី រដ្ឋាភិបាល និងជនស៊ីវិល។ ទីភ្នាក់ងារសារព័ត៍មានរដ្ឋ SANA បានអោយដឹងថា៖ ក្រុមជនប្រដាប់អាវុធ របស់ Mohammed បានធ្វើឃាដ
លោក Abdul – Hamid Taha បេក្ខជន សមាជិកសភា របស់ខេត្ត Daara។ មុននោះ ក្រុមនេះ បានគំរាមគំហែងថា៖ នឹងស្លាប់អ្នកណា ដែលបានឧទ្ទេសនាម
លោក Abdul – Hamid Taha ធ្វើជាបេក្ខជន ក្នុងការបោះឆ្នោតសភាខាងមុខនេះ។ ក្រុមជនប្រដាប់អាវុធឥស្លាម Al – Nursa បានទទួលខុសត្រូវអំពីការវាយប្រហារ
ដោយគ្រាប់បែកនៅស៊ិរី ក្នុងនោះមានការវាយប្រហារដោយគ្រាប់បែក នៅរដ្ឋធានី
Damacus នាសប្ដាហ៍កន្លងទៅ សំដៅទៅលើកំលាំងសន្តិសុខ ដែលធ្វើអោយមនុស្សចំនួន៣នាក់រងរបួស៕
|
Image: Internet |