បណ្ដាភាគីប្រឆាំងនៅយេម៉ែនជួបចរចារស្តីពីបញ្ហាសំខាន់ៗ

បណ្ដាភាគីប្រឆាំងនៅយេម៉ែនជួបចរចារស្តីពីបញ្ហាសំខាន់ៗ - ảnh 1
បណ្ដាភាគីប្រឆាំងនៅយេម៉ែនជួបចរចារស្តីពីបញ្ហាសំខាន់ៗ (Image: VNA)


(VOVworld) – បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅយេម៉ែន
លោក Ismail Ould Cheikh Ahmed បានឲ្យដឹងថា៖ បណ្ដាភាគីប្រឆាំងនៅ
យេម៉ែនបាន ដំណើរការចរចារផ្ទាល់អំពីបញ្ហាសន្តិសុខនៅប្រទេសមជ្ឈឹម
បូព៌ារនេះនៅកូវ៉េតនាថ្ងៃទី ៥ ឧសភា។ ក្រុមចរចារនានាបានពិភាក្សាអំពី
ដំណោះស្រាយបញ្ហាសន្តិ សុខនិងនយោបាយ ក៏ដូចជា ការដោះលែងឈ្លើយ
សឹក។​ ក្រោយរយៈពេល ៣ សប្តាហ៍ធ្វើការ ប៉ុន្តែ ភាគីនានាមិនទាន់ទទួល
បានការបោះជំហានណាមួយឡើយ ដោយសារ ភាគីនានានៅថ្កោលទោស
ដាក់គ្នាអំពីការរំលោភលើបទឈប់បាញ់ ដែលចូលជាធរមានពីថ្ងៃទី ១១
មេសា កន្លងទៅ។ ថ្លែងមតិនៅសន្និសីទកាសែត មួយ​នៅកូវ៉ែត លោក
Cheikh Ahmed បានលើកច្បាស់ថា៖ ការរំលោភលើបទ ឈប់បាញ់បាន
ធ្វើឲ្យស្ថានភាពស្មុគស្មាញថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ