បណ្ដាមុខសញ្ញាដែលត្រូវបានចាប់ខ្លួនសុទ្ធតែជាប់សង្ស័យមានឧបាយកលវាយប្រហារភេរវកម្ម
|
បណ្ដាមុខសញ្ញាដែលត្រូវបានចាប់ខ្លួនសុទ្ធតែជាប់សង្ស័យមានឧបាយកលវាយប្រហារភេរវកម្ម (VNA) |
(VOVworld) – នាថ្ងៃទី ២៣ មិនា ប៉ូលីសក្រុងឡុង (អង់គ្លេស) បានឲ្យដឹងថា៖
មនុស្សចំនួន ៨ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងក្របខ័ណ្ឌធ្វើការស៊ើបអង្គេត
ក្រោយពីកើតមានឡើងការវាយប្រហារនៅខាងក្រៅអាគាររដ្ឋសភានៃប្រទេស
នេះសុទ្រតែជាប់សង្ស័យមានឧបាយកលភេរវកម្ម។ មុខសញ្ញាទាំង ៨ រូបពោល
ខាងលើរួមមាននារីចំនួន ៣ នាក់និងបុរសចំនួន ៥ នាក់ដែលត្រូវ បានចាប់
ខ្លួនក្នុងពេលដែលប៉ូលីសដំណើរការធ្វើឆែកឆេរនៅអាសយដ្ឋាននៅ Birmingham
និងប៉ែកខាងកើតក្រុងឡុង។ ដំណើរការស៊ើបអង្គេតកំពុងប្រព្រឹត្ត ទៅនៅ
តំបន់ Wales ផងដែរ។ នាថ្ងៃដដែល ប៉ូលីសបានឲ្យដឹងថា៖ ជនរងគ្រោះ ក្នុង
ការវាយប្រហារពោលខាងលើបានស្លាប់ដែលធ្វើឲ្យចំនួនជនរងគ្រោះត្រូវ
ស្តាប់ក្នុងរឿងហេតុនេះកើនឡើង ៤ នាក់៕