បណ្ដាមន្ត្រីកងយោធពលខេមរភូមិន្ទកម្ពុជាវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់វៀតណាម

(VOVWORLD) -នាថ្ងៃទី១៤កក្កដា នៅខេត្តកំពងឆ្នាំ កងយោធពលខេមរភូមិន្ទបានរៀបចំពិធីបើកសម្ពោធន៍និងដាក់អោយដំណើការបណ្ដាសំណងដោយវៀតណាមផ្តល់ជំនួយ។  
បណ្ដាមន្ត្រីកងយោធពលខេមរភូមិន្ទកម្ពុជាវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់វៀតណាម - ảnh 1

បណ្ដាមន្ត្រីកងយោធពលខេមរភូមិន្ទកម្ពុជាវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់វៀតណាម

  នាថ្ងៃទី១៤កក្កដា នៅខេត្តកំពងឆ្នាំ កងយោធពលខេមរភូមិន្ទបានរៀបចំពិធីបើកសម្ពោធន៍និងដាក់អោយដំណើការបណ្ដាសំណងដោយវៀតណាមផ្តល់ជំនួយ។  ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិទៀបាញ់បានវាយតំលៃខ្ពស់ និងផ្ញើសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៌ថ្លៃថ្នូរបស់ក្រសួងការពារជាតិវៀតណាម សំរាប់កងកម្លាំងអាវុធហត្ថនិយាយដោយឡែក និងកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀតរបស់កម្ពុជា។ តាមនោះរួមចំណែកជំរុញទំនើបភាវូបនីយកម្ម និងលើកកំពស់គុណភាពប្រភពធនធានមនុស្សសំរាប់កងទ័ពកម្ពុជា ក៏ដូចជារួមចំណែករក្សាសន្តិសុខ ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

រីឯ វរសេនីយ៍ឯក Nguyen Anh Dung អនុព័ន្ធកងទ័ពប្រជាជនវៀតណាមប្រចាំនៅកម្ពុជាបានអះអាង ថា៖ការដែលក្រសួងការពារប្រទេសវៀតណាមជួយឧបត្ថម្ភកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធសំរាប់កងកម្លាំងអាវុធ ហត្ថកម្ពុជាបានបង្ហាញនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងវៀតណាមនិងកម្ពុជា។នេះក៏ជាសកម្មភាពជាក់ស្ដែងមួយក្នុងចំណោមសកម្មភាពអបអរសាទរឆ្នាំមិត្តភាព និងពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទិ៥០ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ