បណ្ដាមន្ទីពេទ្យនៅវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្នរោគ MERS
|
បណ្ដាមន្ទីពេទ្យនៅវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្នរោគ MERS (VOV) |
Vovworld-ក្រសួងសុខាភិបាលវៀតណាមបានរៀបចំសេណារីអូចំនួន៣
ដើម្បីប្រឆាំងអាសន្នរោគ MERS សំដៅទប់ទល់នឹងលទ្ធភាពអាសន្នរោគនេះឆ្លង
ចូលវៀតណាម។
នៅក្រុងហាណូយ មន្ទីរសុខាភិបាលទីក្រុងហាណូយបានបង្កើតខ្សែមន្ទីពេទ្យ
ចំនួន៥រួមមានមន្ទីពេទ្យពហុព្យាបាល Dong Da មន្ទីពេទ្យ Saint Paul មន្ទីពេទ្យ Thanh
Nhan មន្ទីពេទ្យ Bac Thang Long និងមន្ទីពេទ្យ Ha Dong រៀបចំផែនការម្ចាស់ការក្នុង
ការដាក់ដាច់ដោយឡែកព្យាបាលសំរាប់អ្នកជំងឺក្នុងករណីជាក់ស្ដែង។ នាបច្ចុប្បន្ន
មន្ទីពេទ្យជំងឺត្រូពិកមជ្ឈឹមជាមន្ទីពេទ្យមួយក្នុងចំណោមមូលដ្ឋានចំនួន២ក្នុងទូទាំង
ប្រទេសដែលមានប្រព័ន្ធពិនិត្យត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិ។ ករណីរកឃើញ
អ្នកជំងឺដែលសង្ស័យឆ្លង MERS ដើមដំបូងនឹងបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ
ជំងឺត្រូពិកមជ្ឈឹម។ នាយកមន្ទីពេទ្យជំងឺត្រូពិក Nguyen Van Kinh បានឲ្យដឹងថា៖
“ក្នុងអំឡុង៤ម៉ោងយើងខ្ញុំនឹងមានលទ្ធផលភ្លាម ពីព្រោះនេះជាបន្ទប់ពិសោធន៍
ទំនើបបំផុត។ នាបច្ចុប្បន្នយើងខ្ញុំមានម៉ាស៊ីនចំនួន១២អាចពិនិត្យបាន។ មុនបង្អស់
យើងខ្ញុំនឹងលៃទុកបន្ទប់ដាក់ដាច់ដោយឡែកចំនួន២និងក្នុងករណីច្រើនជាងទៀតគឺ
បន្ទប់សង្គ្រោះបន្ទាន់ទាំងអស់នឹងក្លាយទៅជាបន្ទប់ដាក់ដាច់ដោយឡែក។”
រីឯនៅទីក្រុងហូជីមិញនឹងមានកន្លែងចំនួន៣ទទួលដាក់ដាច់ដោយឡែកនិង
ព្យាបាលអ្នកជំងឺ MERS។ វេជ្ជបណ្ឌិត Le Manh Hung នាយករងមន្ទីពេទ្យជំងឺត្រូពិក
ទីក្រុងហូជីមិញបានឲ្យដឹងថា៖
“កន្លែងសំខាន់ដើម្បីអនុវត្តដាក់ដាច់ដោយឡែកនិងព្យាបាលអ្នកជំងឺ MERS
គឺដេប៉ាទីម៉ង់ឆ្លង D ក្នុងនោះមានគ្រេចំនួន៥០។ នាបច្ចុប្បន្នបានដាក់កំហិតលើការ
ទទួលអ្នកជំងឺចូលមកបន្ទប់នោះនិងត្រៀមជាស្រេចនូវបន្ទប់មួយចំនួនទំនេរ។
មន្ទីពេទ្យបានត្រៀមរៀបចំសំលៀកបំពាក់ការពារចំនួន១០០០សំរាប់។ កម្មាភិបាល
សុខាភិបាលរបស់មន្ទីពេទ្យក៏ធ្លាប់នឹងរបៀបបង្ការប្រឆាំងអាសន្នរោគគ្រោះថ្នាក់ទៅ
ហើយនិងមានចិត្តសាស្ត្ររឹងមាំ៕”