បណ្ដាមូលដ្ឋានក្ដាប់ជាប់ស្ថានភាពលំបាករបស់ពលករដើម្បីចាត់វិធានការដោះស្រាយនិងជួយឧបត្ថម្ភ

(VOVWORLD) - នេះជាការសង្កត់ធ្ងន់របស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ក្នុង កិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានាអំពីស្ថានភាពពលករ និងការងារក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដោយពិភាក្សាអំពីដំណោះស្រាយដើម្បីជំនះលើកង្វះកម្លាំងពលករ ដែល បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមេសា។

បណ្ដាមូលដ្ឋានក្ដាប់ជាប់ស្ថានភាពលំបាករបស់ពលករដើម្បីចាត់វិធានការដោះស្រាយនិងជួយឧបត្ថម្ភ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)
“វិស័យការងារ និងធានារ៉ាប់រងសង្គម ត្រូវដាក់ពង្រាយជាបន្ទាន់នូវសេចក្ដីសម្រេចចិត្ត និងសេចក្តីសម្រេចរបស់រដ្ឋាភិបាលដើម្បីជួយឧបត្ថម្ភពលករឲ្យទាន់ពេលវេលា។ បណ្ដាមូលដ្ឋានក្តាប់ជាប់ស្ថាន ភាពលំបាករបស់ពលករដើម្បីចាត់វិធានការដោះស្រាយ។ នេះជាការសង្កត់ធ្ងន់របស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ក្នុង កិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានាអំពីស្ថានភាពពលករ និងការងារក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដោយពិភាក្សាអំពីដំណោះស្រាយដើម្បីជំនះលើកង្វះកម្លាំងពលករ ដែល បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមេសា។
ក្នុងកិច្ចប្រជុំ គណៈប្រតិភូបានស្នើឲ្យមូលដ្ឋានគួរតែធ្វើការស្ទង់មតិ ជាពិសេសចំពោះ ក្រុមពលករដែលជួបការលំបាក។ ក្រៅពីនោះ ត្រូវរៀបចំការឃោសនា និងការផ្សព្វ ផ្សាយព័ត៌មានតាមទម្រង់ផ្សេងៗគ្នា ដើម្បីឲ្យពលករវិលមកកាន់ទីផ្សារការងារវិញ ហើយបន្តមានគោលនយោបាយជួយឧបត្ថម្ភពលករដោយផ្ទាល់ផងដែរ។ លោក Ngo Duy Hieu អនុប្រធានសហព័ន្ធការងារវៀតណាមបានស្នើថា៖ “ចាំបាច់ត្រូវចេញផ្សាយគោលនយោបាយដើម្បីទាក់ទាញពលករនៅតាមមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ ដែលក្នុងនោះអ្វីៗដែលគួរឲ្យយកចិត្តទុកដាក់គឺបញ្ហាលំនៅដ្ឋាន។ ទន្ទឹមនឹងនោះ គឺកន្លែងរៀនសូត្រសម្រាប់កូនរបស់ពលករ ជាពិសេសសាលាសាធារណៈ។ ក្រៅពីនេះ ដឹកនាំស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលថ្មីៗនេះ កំពុងមានគោល នយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ជាពិសេសក្នុងបរិបទបច្ចុប្បន្ននេះ នៅ ពេលកើតមានជំងឺរាតត្បាត ផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤... ទាំងនេះគឺជាលក្ខខណ្ឌដ៏សមស្របដើម្បីឲ្យយើងវិនិយោគខ្លាំងក្លាថែមទៀត និងច្រើនថែមទៀត ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ