បណ្ដាមហាអំណាចបន្តពិភាក្សាអំពីស្ថានភាពនៅស៊ីរី
|
បណ្ដាមហាអំណាចបន្តពិភាក្សាអំពីស្ថានភាពនៅស៊ីរី (Image: Vietnam+)
|
(VOVworld) – នាថ្ងៃទី ១៨ កញ្ញា បណ្ដាអ្នកការទូតរបស់អាមេរិក រុស្ស៊ី អង់គ្លេស បារាំង
និងចិនបន្តពិភាក្សាអំពីសេចក្តីសម្រេចចិត្តស្តីពីការបំផ្ញាញចោលឃ្លាំងអាវុធ គីមីនៅស៊ីរី ដែលលោកខាងលិចបានរៀបចំ ដើម្បីសមស្របសក្រសមនឹងការព្រមព្រៀងរវាងរុស្ស៊ី
និងអាមេរិក។ ការពិភាក្សាបានប្រព្រឹត្តទៅ បន្ទាប់ពី បណ្ដាអ្នកសង្កេត ការនៃ អ.ស.ប. បានទទួលស្គាល់ថា៖ ឧស្ម័ន្តពុល Sarin ត្រូវបានប្រើប្រាស់ ក្នុងការវាយប្រហារ នាថ្ងៃទី
២១ សីហា នៅជាយរដ្ឋធានី Damascus។ ពង្រៀងសេចក្តីសម្រេចចិត្តថោ្កលទោសនិង
ទាមទាប្រធានាធិបតីស៊ីរី លោក Al Assad ទទួលខុសត្រូវចំពោះការប្រើប្រាស់អាវុធគីមី
នៅប្រទេសនេះ។ តាមនោះ ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. នឹងដាក់ទណ្ឌកម្មចំពោះរដ្ឋ
អំណាចស៊ីរី ប្រសិនបើ គេមិនប្រតិបត្តិតាមរាល់ការកំណត់ក្នុងជំពូកទី ៧ នៃធម្មនុញ្ញ
អ.ស.ប.។ ក្នុងពេលនោះ ទីភ្នាក់ងារសាព័ត៌មានបារាំង AFP បានដកស្រង់ពាក្យសំដី
របស់មន្ត្រីសន្តិសុខជាន់ខ្ពស់មួយនាក់របស់ស៊ីរី នាថ្ងៃទី ១៧ កញ្ញា បានអះអាងថា៖ កងកំលាំងរបស់ភាគីប្រឆាំងនៅស៊ីរីមានកាំជ្រួច SSM និងឧស្ម័ន្នពុល Sarin។ អាវុធ
គីមីនេះត្រូវបានប្រើប្រាស់ក្នុងរាល់ការវាយប្រហារនៅជាយទីក្រុង Damascus។ មន្ត្រីពោលខាងលើបានបដិសេធដាច់អហង្តារការប្រើប្រាស់អាវុធគីមីរបស់កំលាំង
សន្តិសុខស៊ីរី ដោយបញ្ជាក់ថា៖ កំលាំងនេះគ្មានផលប្រយោជន៍ណាមួយក្នុងសកម្មភាព
ដូចនេះក្នុងកាលៈទេសៈដែលកំលាំងរដ្ឋាភិបាលស៊ីរីកំពុងដណ្តើមជ័យជំនះលើសមូរភូមិ ៕