បណ្ដារដ្ឋមន្ត្រីការបរទេស EU បើកទូលាយបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

បណ្ដារដ្ឋមន្ត្រីការបរទេស EU បើកទូលាយបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី - ảnh 1
បណ្ដារដ្ឋមន្ត្រីការបរទេស EU បើកទូលាយបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី (Image: VNA)



(VOVworld) – នាថ្ងៃទី ២៩ មករា រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសជា
សមាជិកនៃ សហភាពអឺរ៉ុប (EU) បានឯកភាពបំពេញបន្ថែមមុខសញ្ញា
ធ្វើមួយចំនួនចូលក្នុងបញ្ជីរាយនាមដាក់ទណ្ឌកម្មដែលទាក់ទិនដល់តួ
នាទីរបស់រុស្ស៊ីក្នុងវិបត្តិនៅអ៊ុយក្រែន។ កាយវិការនេះ ត្រូវបានចាត់
ទុកនឹងបង្កើនភាពតានតឹងរវាងរុស្ស៊ីនិង  EU ថែមទៀត។ អធិប្បាយ
សេចក្តីសម្រេចពោលខាងលើតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោ
បាយសន្តិសុខនិងកិច្ចការបរទេសរបស់  EU លោកស្រី Federica Mogherini
បានចាត់ទុក ថា៖ ស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែនកំពុងក្លាយទៅជា
អាក្រក់ទៅៗ ដោយហេតុនេះនាំឲ្យ EU ត្រូវបង្កើនការដាក់សម្ពាធទៅលើ
រុស្ស៊ី។ នាថ្ងៃដដែលនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអចិន្ត្រៃយ៍អង្គការសន្តិសុខ
និងសហប្រតិបត្តិការអឺរ៉ុប (OSCE) តំណាងរបស់រុស្ស៊ីប្រចាំនៅ OSCE
លោក Andrei Kelin បានប្រកាសថា៖ រុស្ស៊ីមិនឃើញសញ្ញាណាមួយដែល
បង្ហាញថា៖ Kiev ត្រៀមខ្លួនជាស្រេចបញ្ចប់សកម្មភាពយោធានិងដំណើរការ
សន្ទនាជាមួយកំលាំងប្រឆាំងនៅតំបន់ខាងកើតក្នុង

ពេលដែលអ៊ុយក្រែនបានផ្សាយព័ត៌មានខុសឆ្គងអំពីវត្តមានរបស់កងទ័ពរុស្ស៊ីនៅ

ប្រទេសនេះសំដៅទាមទាឲ្យលោកខាងលិចជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងយោធា។

លោក Kelin បានអំពាវនាវឲ្យអាមេរិកនិងបណ្ដាប្រទេសផ្សេងៗបញ្ចប់ការបើកដៃ សំរាប់បណ្ដាកំលាំងគាំទ្រសង្គ្រាម ក៏ដូចជា ជំរុញរាល់សកម្មភាពយោធានៅតំបន់ខាង កើតអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ