បណ្ដាសកម្មភាពការពារអធិបតេយ្យភាពកោះសមុទ្រវៀតណាម
(VOVworld) - នាយប់ថ្ងៃទី ២៤ មិថុនា នៅទីក្រុង Nha Trang មន្ទីរវប្បធម៏ កីឡា និង
ទេសចរណ៍ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម បានបើកការតាំងពិព័រណ៍រូបថត
ឯកសារ ក្រោមប្រធានបទ”រួមកំលាំងការពារអធិបតេយ្យភាពអំពីកោះសមុទ្ររបស់
វៀតណាម”។ពិព័រណ៍នេះ បានតាំងបង្ហាញបណ្ដារូបថត ឯកសារ និងផែនទីបុរាណដ៏
ថ្លៃថ្លា ដែលបានប្រទេសខាងលិចនានា បោះពុម្ពផ្សាយកាលពីសតវត្សទី១៨ ដល់ទី
១៩។នោះគឺជាមូលដ្ឋានគតិយុត្តដើម្បីអះអាងអធិបតេយ្យភាពអំពីសមុទ្រ កោះសមុទ្រ
របស់វៀតណាម ដែលក្នុងនោះមានប្រជុំកោះចំនួន២ គឺ Hoang Sa និង Truong Sa ផង។
នាយប់ថ្ងៃដដែល ខេត្ត Hau Giang បានរៀបចំពិធីលើកសរសើរយុវជនគំរូចំនួន១១៩នាក់ និងបំផុសកម្មវិធីរៃអង្គាស ជួយជ្រោមជ្រែងកម្មវិធីមនោសញ្ចេតនាឆ្ពោះទៅ Hoang Sa
និង Truong Sa។មុននោះ នារសៀលថ្ងៃដ៏ដែល សម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងសង្គម
វៀតណាម បានរៀបចំពិធីរៃអង្គាសរួមកំលាំងការពារកោះសមុទ្រ ហើយប្រគល់ជូន
ទឹកប្រាក់ចំនួន៣០០លានដុងសំរាប់បញ្ជាការដ្ឋានប៉ូលីសសមុទ្រ និង ៣០០លានដុង
ទៀតសំរាប់កំលាំងត្រួតពិនិត្យនេសាទ វៀតណាមផងដែរ៕