បណ្ដាសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០១៧)
បណ្ដាសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម - ảnh 1 បណ្ដាសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០១៧) នាព្រឹកថ្ងៃទី ១៥ មិថុនា ឧត្តមសេនីយ៍ឯក លោក  Ngo Xuan Lich ជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរកាសែតកងទ័ពប្រជាជន មជ្ឍមណ្ឌលផ្សាយសម្លេង ទូរទស្សន៍ កងទ័ពប្រជាជន និងទស្សនាវដ្តីការពារជាតិប្រជាជនទាំងមូល។ នៅទីនេះ លោក  Ngo Xuan Lich បានសង្កត់ធ្ងន់ថា ដើម្បីបំពេញភារកិច្ចលើវិស័យព័ត៌មាន ឃោសនាក្នុងស្ថានភាពថ្មីនោះ បណ្ដាស្ថាប័នកាសែតកងទ័ពគប្បីរួមសហការយ៉ាងជិត្តស្និទ្ធជាមួយកាសែតទូទាំងប្រទេស ផ្សព្វផ្សាយយ៉ាងសកម្មនូវលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឍឹមទី ៤ (នីតិកាលទី ១២) ស្ដីពីការបង្កើនការងារកសាងបក្សជាដើម។

        នាថ្ងៃដដែល ស្ថាប័នវិទ្យុសម្លេងវៀតណាមប្រចាំនៅទីក្រុងហូជីមិញរួមសហការជាមួយស្ថាប័នកាសែតមជ្ឈឹមប្រចាំនៅទីក្រុងហូជីមិញបានប្រារព្ធឡើងកម្មវិធីជួបប្រាស្រ័យលីល្បៈដោយប្រធាបទ ច្រៀងស្ដីពីស្រុកកំណើ ប្រទេសជាតិលើកទី ៤។

        នាថ្ងៃដដែល សមាគមអ្នកកាសែតនៅទៅក្រុង Da Nang រួមសហការជាមួយគណកម្មាធិការឃោសនាអប់រំទីក្រុង និងមន្ទីរព័ត៌មាន និងផ្សព្វផ្សាយទីក្រុងបានប្រារព្ធឡើងសិក្ខាសាលាដោយប្រធានបទ សីលធម៌របស់អ្នកកាសែតក្នុងសភាពការផ្សព្វផ្សាយនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ