បណ្ដាសកម្មភាពជាក់ស្ដែងក្នុងឱកាសទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ Dioxin

បណ្ដាសកម្មភាពជាក់ស្ដែងក្នុងឱកាសទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ Dioxin - ảnh 1
 ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ Dioxin

(VOV)_នាថ្ងៃទី៥ សីហា ប្រធានសមាគមជនរងគ្រោះដោយជាតិគីមី​ពុល ពណ៌លឿងទុំ Dioxin របស់វៀតណាម ឧត្តមសេនីយ៍ឯក Nguyen Van Rinh បាន​
អោយ​ដឹង​ថា៖ ក្នុងឱកាសទិវា​ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ​ Dioxin (ថ្ងៃទី១០ សីហា) និងរំលឹកខួបអនុស្សាវរីយ៍លើកទី៥៣ នៃទិវាគ្រោះម
ហោន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ Dioxin នៅវៀតណាម​( ១៩៦១-
២០១៤)  សមាគមគ្រប់ជាន់ថ្នាក់នឹងរៀបចំសកម្មភាពជាច្រើន ជា​ពិសេសគឺបណ្ដា សកម្មភាពថែទាំ ជូនអំណោយ ទៅសាកសួរសុខទុក្ខជនរងគ្រោះ…។ល។ បណ្ដា សកម្មភាពនេះនឹងរួមចំណែកលើកកំពស់ចំណេះដឹង​របស់ប្រជាជនគ្រប់ស្រទាប់
ក្នុង ប្រទេស ជនវៀតណាមនៅឯបរទេស និងមិត្តភក្តិអន្តរជាតិចំពោះគ្រោះ មហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ Dioxinនៅវៀតណាម ការងារជំនះ
ពុះពារលើផលវិបាកដោយ​ជាតិគីមីរបស់បក្ស រដ្ឋ​និងប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ រួមចំណែកទាក់ទាញគ្រប់​ប្រភពកម្លាំងក្នុងសង្គម សំដៅបង្កើន ការថែទាំ ជួយឧបត្ថម្ភជនរងគ្រោះ តស៊ូដើម្បីយុត្តិធម៌សំរាប់បណ្ដាជនរងគ្រោះ
ដោយជាតិគីមីពុលពណ៌​លឿងទុំ Dioxin វៀតណាម។

តាមនោះ ពីថ្ងៃទី១ សីហាដល់ថ្ងៃទី៣០ កញ្ញា មជ្ឈឹមសមាគមជនរងគ្រោះ
ដោយជាតិគីមីពុលពណ៌លឿងទុំ Dioxinវៀតណាមបានរួមសហការ​ជាមួយ
គេហទំព័រ ព័ត៍មានមនុស្សធម៌ជាតិ ១៤០០ បានបំផុសកម្មវិធីផ្ញើសារ កុសលធម៌  ដោយប្រធានបទ៖ រួមដៃបន្ធូស្រាលលើការឈឺចាប់ដោយជាតិ​គីមី​ពុលពណ៌
លឿងទុំ  Dioxin ក្នុងទូទាំងប្រទេស។ មជ្ឈឹមសមាគមនៅរៀបចំ​កម្មវិធីជួបប្រា
ស្រ័យ៖ រួមដៃ​បន្ធូស្រាលលើការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ
 Dioxin នៅ រដ្ឋធានីហាណូយ នារាត្រីថ្ងៃទី៩ សីហា…ជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ