បណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៣ នៅវៀតណាម
(VOVworld) – បណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៣ នៅវៀតណាមនឹងត្រូវបានរៀបចំឡើង ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៤ និងទី ៥ មិថុនា
នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។ ក្នុងសន្និសីទការសែត នាព្រឹកថ្ងៃទី ១៥
ឧសភា នៅទីក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថានវៀតណាមបានប្រកាស
រៀបចំពិធីមីទ្ទីញជាតិជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកនិងពិធីប្រគល់រង្វាន់
ដើម្បីបរិស្ថានវៀតណាម នាថ្ងៃទី ៥ មិថុនា។ ប្រធានបទនៃទិវាបរិស្ថានពិភពលោក
ឆ្នាំ ២០១៣ គឺ “ចូរគិតដល់បរិស្ថានមុនពេលប្រើប្រាស់ម្ហូបអាហារ” គឺសំដៅលើក
ទឹកចិត្តមនុស្សម្នាក់ៗយកចិត្តទុកដាក់ដល់ការជះឥទ្ធិពលដល់បរិស្ថានពីការជ្រើស
រើសម្ហូបអាហារ។ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Bui Cach
Tuyen បានឲ្យដឹងថា៖
“ឆ្នាំនេះ អ.ស.ប. អំពាវនាវឲ្យមនុស្សទាំងឡាយលើសកលលោករួមគ្នាខំប្រឹង
ប្រែងដើម្បីលើកំពស់ការយល់ដឹងក្នុងការប្រើប្រាស់ម្ហូបអាហារក្នុងគ្រួសារនិមួយៗ ភោជនីយដ្ឋាននិមួយៗ សណ្ឋាគារនិមួយៗ។ ក្រសួងធនធាននិងបរិស្ថានបាន ស្នើឲ្យបណ្ដាក្រសួងផ្នែក គណៈកម្មាធិការប្រជាជននៅទីក្រុងខេត្ត រៀបចំបណ្ដា សកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៣។ ក្នុងនោះ យើង ត្រូវសង្កត់ធ្ងន់ទៅលើការផ្សព្វផ្សាយការសន្សំសំចៃម្ហូបអាហារដល់ប្រជាជន ជា
ពិសេស គឺបណ្ដាភោជនីយដ្ឋាន សណ្ឋាគារនិងមណ្ឌលទេសចរណ៍៕”