បណ្ដាសកម្មភាពជួយជ្រៀមជ្រេងទិវាបរិស្ថានពិភពលោកនៅវៀតណាម

          

បណ្ដាសកម្មភាពជួយជ្រៀមជ្រេងទិវាបរិស្ថានពិភពលោកនៅវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ចូលរួមសកម្មភាពជួយជ្រៀមជ្រេងទិវាបរិស្ថានពិភពលោក (http://www.tinmoitruong.vn)

នាព្រឹកថ្ងៃទី 3 មិថុនា នៅទីក្រុងហាឡង់ បានប្រព្រឹត្តិទៅ ពិធីមិទ្ទិង​​ជាតិ ដើម្បី ជួយជ្រៀមជ្រេងទិវាបរិស្ថានពិភពលោក (ថ្ងៃទី 5 មិថុនា និងឆ្នាំពិភពលោក ចំពោះ
ថាមពុលចីរភាព 2012 ដោយអង្គការសហប្រជាជាតិ បំផុសឡើង)។ ថ្លែង​មតិនៅទី នេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានអះអាងថា៖​ការការពារបរិស្ថាន  បាន ក្លាយទៅជាភារកិច្ចប្រចាំរបស់​ប្រព័ន្ធនយោបាយទាំងមូល​ ថវិកាសំរាប់ការងារ ការ ពារបរិស្ថានមិនទាបជាង ១%នៃ ​ថវិកាសរុប ក្នុងឆ្នាំនិមួយៗ។​ ឧបនាយករដ្ឋមន្ត្រី 
Hoang Trung Hai ​បាន​ថ្លែង​ថា៖​

          “វៀតណាមបាន​ចេញផ្សាយ បណ្ដាគោលនយោបាយ ឆ្ពោះទៅដល់​ខឿន​
សេដ្ឋកិច្ច​ខៀវ ដូចជា៖​ច្បាប់ប្រើប្រាសថាមពល ​ប្រកបដោយ សន្សំសំ​ចៃ។ ​យុទ្ធ សាស្ត្រ ផលិតកម្មអនាម័យស្អាតជាង ​ដល់ឆ្នាំ 2030។ នាបច្ចុប្បន្ន ​រដ្ឋាភិបាលបាន ប្រគល់ជូន ក្រសួងផែនការនិងវិនិយោគ កសាងយុទ្ធសាស្ត្រកំណើនពណ៍ខៀវ 
ដំណាក់កាល 2011 – 2020។ ក្រសួង ធនធាន ​បរិស្ថាន ​បានស្រាវជ្រាវ ធ្វើវិសោធន កម្មច្បាប់ការពារធនធានបរិស្ថាន ពីឆ្នាំ 2005 ដើម្បីឆ្លើយតបនឹងតម្រូវការថ្មី អំពីការ
ការពារ និងកែលំអរគុណភាពបរិស្ថាន ​ម្ចាស់ការ ទប់ទល់នឹងការផ្លាស់ប្តូរអាកាស
ធាតុ ប្រកបដោយ​មានប្រសិទ្ធ​ភាព។ ”

នាថ្ងៃនេះដែរ គណះកម្មាធិការប្រជាជនទិក្រុងហូជីមិញ បានរៀបចំពិធីបំផុស 
ចលនាជួយជ្រោមជ្រែងទិវាបរិស្ថាន ឆ្នាំ 2012 ។ ក្នុងឱកាសនេះដែរ ​ដំណាង បណ្ដាក្រុមហ៊ុន និងប្រជាជនដំបន់ ក៏បានចុះហត្ថលេខា លើ​ការសន្យា ការពារ
បរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ