បណ្ដាសកម្មភាពជួយឧបត្ថម្ភជនពិការ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin
|
បណ្ដាសកម្មភាពជួយឧបត្ថម្ភជនពិការ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin |
(VOV)_នាថ្ងៃទី៥ សីហា សមាគមគាំពារកុមារវៀតណាម-ជប៉ុនបាន
អញ្ជើញ ទៅទស្សនានិងបំពេញការងារនៅខេត្ត Ben Tre (ភាគខាងត្បូងវៀតណាម) ស្ដីពីការបង្កើតមជ្ឈមណ្ឌលជួយសង្គ្រោះកុមារពិការ ជួយឧបត្ថម្ភនិងធ្វើអន្តរាគមសុខាភិបាលយ៉ាងឆាប់ៗ សំរាប់កុមារពិការ និងបញ្ហាទាក់ទិននានា។ សង្កត់ធ្ងន់ដល់សារសំខាន់នៃការធ្វើអន្តរាគមចំពោះកុមារពិការ ដំណាងសមាគម
គាំពារកុមារវៀតណាម -ជប៉ុន មានគោលបំណងជួយឧបត្ថម្ភខេត្ត Ben Tre ក្នុងការហ្វឹកហាត់ បណ្ដុះបណ្ដាលសំរាប់គ្រូបង្រៀនផ្ទាល់សំរាប់កុមារពិការ និងបញ្ហាទាក៉ទិននានា។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៣ នៃទិវាគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម (ថ្ងៃទី១០សីហាឆ្នាំ
១៩៦១-ថ្ងៃទី១០សីហាឆ្នាំ២០១៤) គណៈកម្មាធិការប្រជាជនខេត្ត Nam Dinh បានរួមសហការជាមួយបណ្ដាអង្គការផ្តល់ជំនួយ មូលនិធីកុសលទាន និងសម្បុរសជនបានរៀបចំបណ្ដាសកម្មភាពទៅសាកសួរសុខទុក្ខ ជូនអំណោយ បណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ Dioxin មានស្ថានភាពលំបាក៕