បណ្ដាសកម្មភាពទទួលបុណ្យតេតប្រពៃណី២០១៥

បណ្ដាសកម្មភាពទទួលបុណ្យតេតប្រពៃណី២០១៥ - ảnh 1
ឧបនាយកររដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជូនពរឆ្នាំថ្មីបណ្ដាកម្មាភិបាល យុទ្ធជននគបាលទីក្រុង Da Nang

          (VOV)_នាព្រឹកថ្ងៃទី១៩ កុម្ភះ ​ អញ្ជើញមកសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី​
បណ្ដាកម្មាភិបាល យុទ្ធជននគបាលទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម) 
ឧបនាយកររដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ឆ្នាំ 
២០១៥ ជាឆ្នាំដែលប្រទេសជាតិមានព្រឹត្តិការណ៍​នយោបាយសំខាន់ជាច្រើន ក្នុង
នោះមានមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងឆ្ពោះទៅមហាសន្និបាតលើកទី១២
របស់បក្សកុម្មុយនីស្តវៀតណាម​…លៗ​កងកម្លាំង​នគរបាល​ទីក្រុង Da Nang ត្រូវ
បន្តសម្រេចរាល់ភារកិច្ច ការពារប្រកបដោយល្អនូវ​មហាសន្និបាតបក្សគ្រប់ជាន់
ថ្នាក់ ធានាសណ្ដាប់ធ្នាប់នយោបាយ រួមចំណែក​ក្នុងការអភិវឌ្ឍន៍រួមរបស់ទីក្រុង
និយាយដោយឡែក និងបុព្វហេតុកសាងនិងការពារមាតុប្រទេសនិយាយរួម។ នា
ថ្ងៃនេះដែរ លោក Nguyen Xuan Phuc ក៏​បាន​អញ្ជើញ​ទៅជូនពរឆ្នាំថ្មីនៅគណៈកម្មា
ធិការបក្សខ័ណ្ឌ Hai Chau ទីក្រុង Da Nang ផងដែរ។

          នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) នាយប់ថ្ងៃទី១៨ កុម្ភះ ​បានប្រ
ព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះ អបអរសាទរឆ្នាំថ្មី២០១៥។នេះគឺជាកម្មវិធី១ក្នុងចំ
ណោមសកម្មភាពរបស់គណៈកម្មការទទួលបន្ទុក Nam Bo ខាងលិច ​សំរាប់កម្មករ
 អតីតយុទ្ធជន និងជនក្រីក្រនៅតំបន់វាលទំនាបទន្លេ Cuu Long ។ លោក Le Van
 Nep អតីតយុទ្ធជននៅស្រុក Thoi Lai ទី​ក្រុង Can Tho ចែករំលែកថា៖ 

          “ ខ្ញុំសប្បាយរីករាយណាស់ ដោយសារបានបក្ស រដ្ឋ យកចិត្តទុកដាក់ដល់
​បណ្ដាអតីតយុទ្ធជនក្រិក្រ។ អំណោយបុណ្យតេតមានអត្ថរន័យសំខាន់ណាស់។ 
ខ្ញុំមានគោលបំណងថា៖ជីវភាពរស់នៅបានលើកស្ទួយជាច្រើនក្នុងឆ្នាំថ្មី ដើម្បីរួច
ផុតពី​ភាពក្រីក្រ។​”

          នាថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមក៏បានអញ្ជើញទៅ​
សាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះអ្នកជំងឺ នៅមន្ទីពេទ្យ Tu Du ទីក្រុងហូជី
មិញ (ភាគខាងត្បូងវៀតណាម) លើកទឹកចិតុ្តជួរកម្មាភិបាល ​វេជ្ជបណ្ឌិត ជំនះពុះ
ពារលើរាល់ការលំបាកសាកល្បង ថែទាំសុខភាពសំរាប់ប្រជាជនប្រកបដោយ
ល្អប្រសើបំផុត។

          នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម នាយប់ថ្ងៃទី១៨ កុម្ភះ ថ្នាក់​ដឹក
នាំខេត្តបានទៅសាកសួរសុខទុក្ខ និងបជូនពរឆ្នាំថ្មីចំពោះបណ្ដាកងកម្លាំង​ដែល​
បំពេញភេរកិច្ចក្នុងឱកាសបុណ្យតេតនៅទីក្រុង Long Xuyen ។ នៅទីនេះ​ ថ្នាក់​
ដឹក​នាំខេត្តបានជូនអំណោយ ចូលរួមពិធីទទួលឆ្នាំថ្មីជាមួយបណ្ដាកម្មាភិបាល ​កម្មករ ពលករ យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងលើកសរសើរស្មារតី​ទទួល
ខុសត្រូវ និងពលីកម្មនានារបស់គ្រប់កម្មាភិបាល យុទ្ធជនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ