បណ្ដាសកម្មភាពទប់​ទល់​និង​ជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយគ្រោះធម្មជាតិ ទឹកជំនន់

          ចំពោះមុខរាល់មហន្តរាយបណ្ដាលឡើង​ដោយគ្រោះធម្មជាតិ ទឹកជំនន់ នៅ​ភាគកណ្ដាលវៀតណាម មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម បានជួយ
ឧបត្ថម្ភបន្ទាន់ជាទំនិញ សម្ភារះចាំបាច់ ដែលមានតំលៃ​សរុប​ចំនួន ៤២០ លានដុង
 អោយ​ខេត្ត Thanh Hoa, Nghe An, Ha Tinh​។ ​រួមជាមួយការជួយឧបត្ថម្ភបន្ទាន់នោះ ​មជ្ឈឹមសមាគមកាកបាត​ក្រហម​វៀតណាមបានចាត់​ក្រុមការងារទៅពិនិត្យមើល 
វាយតំលៃ​ អំពី​កំរិតមហន្តរាយនៅតំបន់នានា ហើយមានលិខិតបញ្ជាណែនាំ​សមាគម​
កាក្ក​បាត​ក្រហម​នៅគ្រប់តំបន់ សកម្ម រួមសហការជាមួយបណ្ដាកងកម្លាំង​ទប់​ទល់​
និង​ជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាក ដើម្បីមានស្ថិរភាពជីវភាពរស់
នៅ។

បណ្ដាសកម្មភាពទប់​ទល់​និង​ជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយគ្រោះធម្មជាតិ ទឹកជំនន់ - ảnh 1
បណ្ដាសកម្មភាពទប់​ទល់​និង​ជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយគ្រោះធម្មជាតិ ទឹកជំនន់(http://www.khoahoc.com.vn)


          នាបច្ចុប្បន្ន សភាពការណ៍ភ្លៀង ទឹកជំនន់នៅបណ្ដាខេត្ត នៅ​ភាគកណ្ដាល វៀតណាម នៅតែប្រព្រឹត្តទៅដ៏ស្មុគស្មាញ។ នៅខេត្ត Thanh Hoa ទឹកជំនន់បាន ធ្វើអោយមនុស្សចំនួន៩នាក់ត្រូវស្លាប់​និង២នាក់​ទៀតបាត់ខ្លួន ផ្ទៃដីដាំស្រូវដំណាំ  និងផ្ទះសម្បែងជាច្រើន ត្រូវលិចទឹក។ តាមការប៉ាន់ស្មាន​ដំបូងគឺមហន្តរាយគិតជា ទឹកប្រាក់បានឡើងដល់​៦៣៧​ពាន់លានដុង។ ​ថ្លែងមតិនៅជំនួបធ្វើការជាមួយ ថ្នាក់
ដឹកនាំខេត្តអនុរដ្ឋមន្ត្រីក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម Hoang Van
 Thang បានសង្កត់ធ្ងន់ថា៖

          “ខ្ញុំ​ស្នើថា យើងត្រូវចាត់ការជាបន្ទាន់បណ្ដាខ្សែរទំនប់ដែលត្រូវ​បែកបាក់ ពីព្រោះយើងមិនមានរយះពេលជាច្រើនទៀតទេ។ ទីពីរគឺ សំណូមពរ ធ្វើការត្រៀម រៀបចំការងារចំនួន ៤ នៅនឹងកន្លែងអោយបានល្អ បណ្ដាសម្ភារះនៅនឹងកន្លែង។ទី ៣ គឺ យើងត្រូវពិនិត្យមើលទំនប់យាងម៉ត់ចត់ទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ