បណ្ដាសកម្មភាពនៅ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣
(VOV)_នាថ្ងៃទី ២៤ មិថុនា នៅទីក្រុង Hoi An បន្តប្រព្រឹត្តទៅបណ្ដាសកម្មភាព
វប្បធម៌សិល្បះក្នុងក្របខ័ណ្ឌ នៃ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣
ដូចជា÷ Farmtrip ÷” ស្វែងយល់អំពីភូមិ Cam Thanh” កម្មវិធីសម្ដែងសិល្បះ÷ អត្ត
សញ្ញាណ វៀតណាម …។ល។
|
Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣ |
“ រយះពេល ១០ឆ្នាំ អនុត្តអនុសញ្ញា អំពីការការពារបេតិកភ័ណ្ឌវប្បធម៌អរូបី
របស់UNESCO ÷ បទពិសោធន៍និងការកំណត់ទិសដៅក្នុងអនាគត” ជាប្រធានបទ
នៃសិក្ខាសាលា ដែលត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ មិថុនា នៅទីក្រុងHoi An ខេត្ត
Quang Nam។ ថ្លែមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀត
ណាម លោក Ho Anh Tuan បានអះអាងថា÷
“ រយះពេល១០ឆ្នាំ កន្លងទៅគឺមានកំណាត់ផ្លូវដ៏គ្រប់គ្រាន់ ដើម្បីបង្ហាញអោយ
យើងឃើញ នូវរាល់ការជះឥទ្ធិពល របស់អនុសញ្ញា ការពារបេតិកភ័ណ្ឌវប្បធម៌អរូបី
របស់ UNESCO ចំពោះជីវភាពរស់នៅ។ អនុសញ្ញានេះ បានរួមចំណែកការពារបេតិក
ភ័ណ្ឌវប្បធម៌អរូបី ធានាការគោរពចំពោះបេតិកភ័ណ្ឌវប្បធម៌អរូបីនៃសហគមន៍នានា
លើកកំពស់ ចំណេះដឹងរបស់តំបន់ ប្រទេស និងពិភពលោក អំពីសារសំខាន់ នៃបេតិ កភ័ណ្ឌវប្បធម៌អរូបី បង្កើតកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភអន្តរជាតិ៕”