បណ្ដាសកម្មភាពនៃដំណើរបំពេញការងារនៅបណ្ដាខេត្ត Tay Nguyen របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang

(VOVworld) - 
បន្តដំណើរបំពេញការងារនៅ ខេត្ត Gia Lai នាព្រឹកថ្ងៃទី 17 មិនា ​ប្រធានរដ្ឋ​វៀតណាម លោក Truong Tan sang បានជួបធ្វើការជាមួយ កម្មាភិបាល ​ថ្នាក់ដឹកនាំ​ខេត្ត gia Lai អំពីការអនុវត្ត ភារកិច្ច សេដ្ឋកិច្ច -សង្គមកិច្ច ឆ្នាំ 2011 ​និងការធានារសុន្តិសុខការពារប្រទេស ក្នុងដំបន់​។ ថ្លែងមតិនៅទីនេះ​ ប្រធានរដ្ឋ ​Truong Tan Sang បានសង្កត់ធ្ងន់ថា៖​”ជំវិញ បញ្ហាជីវភាពរស់នៅ ការងារធ្វើ នាបច្ចុប្បន្ន ត្រូវគិតគូរដល់ផ្ទៃដី​ផ្តល់អាទិភាព​ ប្រមូលផ្តុំដោះស្រាយបញ្ហាខ្វះការងារធ្វើជូនបង​ប្អូនប្រជាជននៅទីនេះ។ ​ខ្ញុំជឿជាក់ថា៖ នឹងមានការផ្លាស់ប្តូរច្រើន ដោះស្រាយជាសារវណ្ត​បញ្ហា​​​ជីវភាពរស់នៅ ការងារធ្វើ និងចំណូលអោយប្រជាជន​។

មុននេះនាថ្ងៃទី 16 មិនា  បន្តដំណើរបំពេញការងារ នៅបណ្ដាខេត្ត Tay Nguyen ​ប្រធាន​រដ្ឋវៀតណាម Truong Tan Sang បានទៅទស្សនា និងពិនិត្យមើល​ស្ថានភាពអភិវឌ្ឈន៏សេដ្ឋកិច្ចឃុំ និង ធានាសន្តិសុខការពារប្រទេស តាមខ្សែរព្រំដែន នៅឃុំ Ia Nam ស្រុក Duc Co ខេត្ត Gia Lai។ 

បណ្ដាសកម្មភាពនៃដំណើរបំពេញការងារនៅបណ្ដាខេត្ត Tay Nguyen របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang  - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang និងប្រជាជន​ (http://www.nhandan.com.vn)

ទៅបំពេញការងារនៅឃុំ Yanan -ដំបន់ស្ថិតនៅខ្សែរព្រំដែន វៀតណាម និងកម្ពុជា ប្រធានរដ្ឋបានស្នើថា៖ បណ្ដា​ស្ថាប័ន ផ្នែករបស់ខេត្ត និង បណ្ដាអង្គភាពអាជីវកម្ម នៅក្នុងដំបន់ រួមសហការជា​មួយរដ្ឋ​អំណាចដំបន់ ធ្វើល្អការងារកាត់បន្ថយភាពក្រីក្រប្រកបដោយល្អប្រសើរ ​ជួយប្រជាជនស្ថិរភាពជីវភាពរស់នៅ និងអភិវឌ្ឈន៏ផលិតកម្ម។ ប្រធានរដ្ឋក៏បានទៅសាក់សួរសុខទុក្ខ បណ្ដាកម្មាភិបាល យុទ្ធជននៅប៉ុស្ស៍ការពារព្រំដែន 723 នៅក្នុងឃុំ ia nanផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ