បណ្ដាសកម្មភាពនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣
(VOV) /  
(VOV)-ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី
១៣ នាព្រឹកថ្ងៃទី២១ ឧសភា បណ្ដាសមាជិកសភា បានស្ដាប់របាយការណ៍អំពីគំ រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន របស់ច្បាប់បង្ការ ពន្លត់អគ្គិ
ភ័យ និងរបាយការណ៍ពិនិត្យគំរោងច្បាប់នេះឡើងវិញ។ រដ្ឋសភាក៍បានស្ដាប់ របាយ ការណ៍របស់គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអធិប្បាយ ទទួលយក និងកែលំអរ
ចំពោះ គំរោងច្បាប់បង្ការ ប្រឆាំងភេរវកម្ម…។ល។ ថ្លែងមតិនៅទីនេះ សមាជិកសភា
មណ្ឌល Can Tho លោក Nguyen Minh Kha បានលើកមតិថា÷
“ កិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីការបង្ការ ប្រឆាំងភេរវកម្មគឺចាំបាច់ណាស់ សហប្រតិបត្តិការដើម្បីចែករំលែកព័ត៍មាន ហ្វឹកហ្វឺន បណ្ដុះបណ្ដាល និងរៀបចំសម
យុទ្ធ…។ល។ វិស័យនេះ យើងមិនទាន់មានបទពិសោធន៍ ប៉ុន្តែ នេះគឺជាវិស័យរសើប
ដូច្នេះត្រូវធានាឯករាជ្យ អធិបតេយ្យភាព និងបូរភាពដែនដី។”
នារសៀលថ្ងៃទី២១ឧសភាបណ្ដាសមាជិកសភាបានពិភាគ្សាតាមក្រុមអំពី គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ពន្ធ VAT គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ចំណូល
អង្គភាពអាជីវកម្ម។ ក្នុងនោះពង្រាងច្បាប់ចំណូលអង្គភាពអាជីវកម្មបាន
ប្រមូលផ្ដុំបំពេញបន្ថែមលើគោលនយោបាយពន្ធអានុគ្រោះចំពោះបណ្ដាវិស័យ
មុខរបរដំបន់អុគ្រោះ។ ស្ដីអំពីខ្លឹមសារនេះ សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ
លោក Nguyen Ngoc Hoa បានពិនិត្យថា៖
“ពន្ធជាចរន្តហូរដើម្បីណែនាំចរន្តវិនិយោគ។ តាមរយៈការពិនិត្យសឲ្យឃើញ
ថាកំរិតពន្ធតាមដំណើរឈានទៅ២០%ជាកំរិតមធ្យមរួមដែលបណ្ដាប្រទេសក្នុង
ដំបន់កំពុងអនុវត្ត។ ការកាត់បន្ថយពន្ធនេះគឺជាសមស្របពីព្រោះមុនបង្អស់យើង
ត្រូវប្រគួតប្រជែងជាមួយបណ្ដាប្រទេសក្នុងដំបន់ដើម្បីទាក់ទាញវិនិយោគ។ ទី២
គឺក្នុងលក្ខណៈលំបាកនាបច្ចុប្បន្នត្រូវមានដំណើរការជួយឧបត្ថម្ភឲ្យអង្គភាព
អាជីវកម្មដើម្បីអង្គភាពអាជីវកម្មឆ្លងកាត់លើការលំបាក។ ខ្ញុំជឿជាក់ថា ជាមួយការ
កាត់បន្ថយពន្ធនោះអង្គភាពអាជីវកម្មនឹងកាន់តែបើកទូលាយផលិតកម្មអាជីវកម្ម៕”
|
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣(TTXVN) |
-VOV