បណ្ដាសកម្មភាពនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣
(VOV)_បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣
នាព្រឹកថ្ងៃទី ២២ ឧសភា បណ្ដាសមាជិកសភា បានពិភាក្សាតាមក្រុមៗ អំពីរបាយ ការណ៍÷វាយតំលៃ បំពេញបន្ថែមនូវលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងថវិការដ្ឋ ក្នុងរយះពេលប៉ុន្មានខែដើមឆ្នាំ ២០១៣ ទូទាត់ថវិការដ្ឋឆ្នាំ២០១១។
ស្ដីពីវិស័យសេដ្ឋកិច្ច សមាជិកសភាជាច្រើននាក់បានកត់សម្គាល់នូវបណ្ដា
សញ្ញាសកម្ម ក្នុងការបញ្ជាណែនាំម់ាក្រូសេដ្ឋកិច្ចនាពេលកន្លងទៅ។ ដើម្បីធានាខឿន សេដ្ឋកិច្ចអភិវឌ្ឍន៍ស្ថិរភាព រឹងមាំ រដ្ឋាភិបាលត្រូវប្រមូលផ្តុំទៅលើចំណុចស្នូលមួយ
ចំនួន។ លោក Pham Huy tung សមាជិកសភាមណ្ឌល ទីក្រុងហាណូយ បានស្នើថា÷
“រដ្ឋាភិបាលត្រូវបន្តពិនិត្យមើលគំរោងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង
វិញ កំណត់ច្បាស់គោលដៅ ផែនការ ដំណើការជាក់ស្ដែង នៃខ្លឹមសារនិមួយៗ។ទន្ទឹមនឹងនោះ រដ្ឋាភិបាល និងគ្រប់ក្រសយង ស្ថាប័ន ក៏ត្រូវមានដំណោះ ស្រាយម៉ត់
ចត់ ដើម្បីជំរុញខ្លាំងការប្រើប្រាស់ ដោះស្រាយទំនិញសេសសល់ក្នុងឃ្លាំង បំណុល
ខូច…។ល។”
ក៏នៅក្នុងជំនួបពិភាក្សានេះ សមាជិកសភាមួយចំនួនក៏បានស្នើវិនិយោគច្រើន
ជាង ស៊ីជំរៅជាង សំរាប់កសិកម្ម ត្រូវមានយន្តការវិនិយោគដើម្បីជំរុញល្បឿន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ រួមចំណែកចូលក្នុងការអភិវឌ្ឍន៍ផរួមរបស់ខឿនសេដ្ឋ
កិច្ចជាតិ៕
|
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣ (www.baosonla.org.vn -) |