បណ្ដាសកម្មភាពពិធីបុណ្យនៃ Festival Hue 2012
(VOVWORLD) /  
(VOVworld)- បន្តសកម្មភាព ពិធីបុណ្យនៃ Festival Hue 2012 នាព្រឹកថ្ងៃទី 11
មេសា បានប្រព្រឹត្តទៅមហោស្រពខ្លែងអន្តរជាតិ លើកទី 7 នាថ្ងៃនេះដែរ នៅបណ្ដា
ដំបន់កេរ្តិ៍ដំណែល របស់បរមរាជវាំង Hue បណ្ដាវិថីធំៗ របស់ទីក្រុង Hue នឹងប្រព្រឹត្តិ
បណ្ដាសកម្មភាពវិថី ជាទីកន្លែងប្រមូលផ្តុំ របស់បណ្ដាក្រុមសិល្បះនៅក្នុងនិងក្រៅ
ប្រទេស សម្ដែងជូនប្រជាជន និងភ្ញៀទេសចរណ៏ ។
|
បណ្ដាក្រុមសិល្បះនៅក្នុងនិងក្រៅប្រទេស សម្ដែងជូនប្រជាជន និងភ្ញៀទេសចរណ៏(http://dantri.com.vn/) |
មុននោះ នារសៀលថ្ងៃទី 10 មេសា តាមសង្ខាង Huong របស់ទីក្រុង Hue បានប្រព្រឹត្តទៅ៖ ពិធីបុណ្យស្គរ និងបណ្ដាគ្រឿងភ្លេងវាយ។ ដោយប្រធានបទ ស្ងើចសរសើរ ឆន្ទះមោះមុតរបស់ប្រជាជាតិវៀតណាម តាមរយះសម្លេងរបស់
ស្គរ កម្មវិធីគឺជាទីកន្លែងប្រមូលផ្តុំចំណុចដ៏ផូរផង់បំផុតរបស់សិល្បះតូតន្ត្រី នៅ
ក្នុងនិងក្រៅប្រទេស។ សិល្បះករ Le Quy Duong អ្នកដឹកនាំកម្មវិធី បានអោយដឹងថា៖
"ពិធីបុណ្យលើកនេះ នឹងនាំមកអោយប្រជាជន និងភ្ញៀវទេសចរណ៏កំសាន្តនូវពិភព
ព្រលឹង ដ៏សម្បូរបែបរបស់ប្រជាជនវៀតណាម។ សម្លេងស្គរត្រូវបាន ផ្សារភ្ជាប់ជាមួយ ព្រលឹងជនវៀតណាម ជាមួយទឹកដី បំណងប្រាថ្នារបស់មនុស្ស…ដូច្នេះ ប្រការនេះ នឹងទាក់ទាញទឹកចិត្ត របស់ភ្ញៀវទេសចរណ៏ នាពេលមកដល់ Festival Hue ឆ្នាំនេះ"៕
-VOVWORLD