បណ្ដាសកម្មភាពរបស់ចិននៅសមុទ្រខាងកើតជាការរំលោភបំពានលើច្បាប់អន្តរជាតិ

(VOVWORLD) - បន្ទាប់ពីការអនុម័តលើច្បាប់ប៉ូលីសសមុទ្រឲ្យចូលជាធរមានចាប់ពីថ្ងៃទី១ កុម្ភៈឆ្នាំ២០២១នោះ រាល់សកម្មភាពលើដីជាក់ស្ដែងរបស់ចិននៅសមុទ្រខាងកើត ក្នុង ប៉ុន្មានថ្ងៃថ្មីៗនេះ កំពុងបណ្ដាលឲ្យសាធារណៈមតិអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។

ការដែលចិនបញ្ជូននាវាជាង២០០គ្រឿងមកប្រតិបត្តិការនៅបណ្ដុំកោះ Sinh Ton ដែលស្ថិតនៅក្នុងប្រជុំកោះ Truong Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាមនោះ បានគូសសញ្ញានូវការកើនឡើងភាពតានតឹងថ្មីគួរឲ្យព្រួយបារម្ភនៅសមុទ្រខាងកើត។ ប្រទេសជាច្រើនបានសម្ដែងនូវការព្រួយបារម្ភចំពោះកាយវិការខាងលើ ហើយតម្រូវ ឲ្យចិនត្រូវដកនាវាចេញពីតំបន់នេះភ្លាមមួយរំពិច ហើយបញ្ចប់ការបង្ករឿងហេតុ។
បណ្ដាសកម្មភាពរបស់ចិននៅសមុទ្រខាងកើតជាការរំលោភបំពានលើច្បាប់អន្តរជាតិ - ảnh 1យុទ្ធជនវៀតណាមឈរយាមនៅបង្គោលអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋនៅកោះ Sinh Ton ខាងកើត។ (រូបថត៖ TTXVN)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន អះអាងថា សកម្មភាពរបស់នាវាចិននៅក្នុងវិសាលភាពដែនសមុទ្រនៃកោះ Sinh Ton ខាងកើត ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម បានរំលោភបំពានទៅលើ អធិបតេយ្យភាពរបស់វៀតណាមក៏ដូចជាបទបញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ស្ដីពីសកម្មភាពរបស់នាវាបរទេសនៅក្នុងដែន សមុទ្ររបស់ប្រទេសជាប់សមុទ្រនានា។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើរបស់ចិនថែមទាំង ដើរផ្ទុយទៅវិញនឹងស្មារតីនិងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ធ្វើឲ្យស្ថានភាពស្មុគស្មាញបន្ថែមទៀត និងមិន អំណោយផលដល់ដំណើរការចរចាលើក្រមប្រតិបត្តិរវាងភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។
ក្រសួងការបរទេសហ្វីលីពីន បានប្រគល់កំណត់ទូត ដោយប្រឆាំងជំទាស់នឹង ទង្វើរបស់ចិន ក្នុងនោះបញ្ជាក់ថា វត្តមានរបស់នាវាចិនយ៉ាងច្រើនលើសលុប នៅបណ្ដុំ កោះ Sinh Ton បានបង្កើតឡើងបរិយាកាសអស្ថិរភាព ហើយបង្ហាញឲ្យឃើញថា ចិនកំពុងមិនអើពើដល់ការសន្យាពីការជំរុញសន្តិភាពនិងស្ថិរភាពនៅតំបន់។
ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto និងរដ្ឋមន្រ្តីការបរទេសលោក Retno Marsudi ដែលកំពុងអញ្ជើញបំពេញ ទស្សនកិច្ចនៅជប៉ុន ហើយចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កាលពីថ្ងៃទី៣០ មីនា នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានសម្ដែងនូវការព្រួយបារម្ភយ៉ាងជ្រាល ជ្រៅចំពោះកាយវិកានាពេលថ្មីៗនេះនៅសមុទ្រខាងកើត ក្នុងនោះមានការអនុវត្តច្បាប់ ប៉ូលីសសមុទ្រថ្មីរបស់ចិន ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសណ្ដាប់ធ្នាប់ នាវាចរណ៍ ប្រកបដោយសេរីភាពនិងបើកចំហ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ផងដែរ។
អូស្ត្រាលីក៏បានឡើងសម្លេងប្រឆាំងជំទាស់នឹងកាយវិកាណាមួយដែលធ្វើឲ្យភាពតានតឹងកើនឡើងនៅខ្សែផ្លូវនាវាចរណ៍អន្តរជាតិនេះ។
ក្នុងពេលជាមួយគ្នានោះ លោក Gregory B.Poling នាយកកម្មវិធីអាស៊ីអាគ្នេយ៍ និងគំនិតផ្ដួចផ្ដើមតម្លាភាពផ្នែកនាវាចរណ៍អាស៊ី (AMTI) ចំណុះមជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រនិងអន្តរជាតិ (ISIS) បានចាត់ទុកថា ទង្វើរបស់ចិនគួរឲ្យសង្ស័យខ្លាំងណាស់ ដោយសារក្រុមនាវាទាំងនេះត្រូវបានចងភ្ជាប់ជាមួយគ្នា “សំដៅបម្រើគោលដៅយោធា” មិនមែនជាគោលដៅធ្វើនេសាទនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ