បណ្ដាសកម្មភាពរំលឹកខួបទិវាដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿងទុំ/dioxin វៀតណាមឆ្នាំ២០២០ (ថ្ងៃទី១០ សីហា)
(VOVWORLD) - យោងតាមតួរលេខរបស់ក្រសួងការពារជាតិអាមេរិកថា ក្នុងចន្លោះពីឆ្នាំ ១៩៦១ដល់ឆ្នាំ១៩៧១ កងទ័ពអាមេរិកបានរោយសារធាតុគីមីពុលប្រមាណ ៨០លានលីត្រក្នុងនោះ៦១%គឺជាសារធាតុគីមីពុល ពណ៌ លឿងទុំមកលើដែនដី វៀតណាម ធ្វើឲ្យពលរដ្ឋវៀតណាមប្រមាណ៤,៨លាននាក់រងការបំពុល ដែលបង្កឡើងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសុខភាពរបស់ ជនរងគ្រោះក៏ដូចជាបន្សល់ទុកនូវផលវិបាកច្រើនលើសលុបទៅលើសង្គមផងដែរ។
ក្នុងឱកាសរំលឹកខួបទិវាដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿងទុំ/dioxin វៀតណាមឆ្នាំ២០២០ (ថ្ងៃទី១០ សីហា) នាយប់ថ្ងៃ ទី៩ សីហា នៅទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងកម្មវិធីពិព័រណ៍រូបថត តាមអនឡាញនិងកិច្ចសន្ទនាក្រោមប្រធានបទ “សេចក្ដីប្រាថ្នាឈានឡើង”។
យោងតាមតួរលេខរបស់ក្រសួងការពារជាតិអាមេរិកថា ក្នុងចន្លោះពីឆ្នាំ ១៩៦១ដល់ឆ្នាំ១៩៧១ កងទ័ពអាមេរិកបានរោយសារធាតុគីមីពុលប្រមាណ ៨០លានលីត្រក្នុងនោះ៦១%គឺជាសារធាតុគីមីពុលពណ៌លឿងទុំមកលើដែនដី វៀតណាម ធ្វើឲ្យពលរដ្ឋវៀតណាមប្រមាណ៤,៨លាននាក់រងការបំពុល ដែលបង្កឡើងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសុខភាពរបស់ជនរងគ្រោះក៏ដូចជាបន្សល់ទុកនូវផលវិបាកច្រើនលើសលុបទៅលើសង្គមផងដែរ។
ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ការងារជំនះពុះពារលើផលវិបាលដោយសារធាតុ គីមីពុលក្រោយសង្គ្រាមទទួលបានលទ្ធផលជាច្រើន ក្នុងនោះមានការ សម្រេចរួចរាល់គម្រោងបោសសម្អាតការបំពុលដោយសារធាតុ dioxin នៅ ព្រលានយន្តហោះដាណាំង ការចាប់ផ្ដើមអនុវត្តគម្រោងបោស សម្អាតការ បំពុលដោយសារធាតុ dioxin នៅព្រលានយន្តហោះ Bien Hoa ព្រមទាំងការ ងារថែទាំ ជួយដល់ជនរងគ្រោះដោយសារធាតុ dioxin ក្នុងប្រទេស ក៏ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ក្រៅពីនោះ វៀតណាម និងស្ថាប័ន USAID របស់អាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ការផ្ដល់ជំនួយឧបត្ថម្ភឥតសំណងក្នុងតម្លៃ៦៥លានដុល្លាអាមេរិកក្នុងគោលដៅជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុ dioxin នៅវៀតណាមផងដែរ។
ទិដ្ឋភាពនៃកិច្ចសន្ទនា។ (រូបថត៖ qdnd.vn) |
ថ្លែងនៅកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Van Rinh ប្រធានសមាគមន៍ ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿង ទុំ/dioxin វៀតណាមបានឲ្យដឹងថា៖
“យើងខ្ញុំមានគោលបំណងថា បក្ស រដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រព័ន្ធ នយោបាយទាំងមូលបន្តយកចិត្តទុកដាក់ ជួយសម្រួលទាំងខាងសម្ភារៈនិង ស្មារតីដល់ជនរងគ្រោះដោយសារធាតុ dioxin ក្នុងជីវភាពរស់នៅ។ ក្នុង ឱកាសនេះដែរ ខ្ញុំសូមអំពាវនាវឲ្យបណ្ដាបុគ្គល អង្គការអន្តរជាតិ រួមទាំងរដ្ឋា ភិបាលនិងប្រជាជនអាមេរិកបន្តបង្ហាញនូវការទទួលខុសត្រូវចំពោះ ប្រជាជនវៀតណាមក្នុងការដោះស្រាយផលវិបាលដោយសារធាតុគីមីពុលទៅលើមនុស្សក៏ដូចជាបរិស្ថានផងដែរ”។
ក្នុងឱកាសនេះដែរ ពិព័រណ៍រូបថតក្រោមប្រធានបទ “សេចក្ដីប្រាថ្នា ឈានឡើង” ត្រូវបានរៀបចំឡើងតាមអនឡាញនៅអាស័យដ្ឋាន trienlamdacam.vn ចាប់ពីថ្ងៃទី៩ សីហា ដល់ថ្ងៃទី៩ តុលា ឆ្នាំ២០២០៕