បណ្ដាសកម្មភាពរំលឹកខួបលើកទី ១២៩ ទិវាកំណើតរបស់លោកប្រធានហូជីមិញ

(VOVWORLD) -នៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាលវៀតណាម (ស្រុកកំណើតរបស់លោកប្រធានហូជីមិញ)នោះ នាយប់ថ្ងៃទី ១៩ ខែឧសភា បានប្រព្រឹត្តិទៅពិធីបិទ និង បូកសរុបពិធីបុណ្យភូមិ Sen ឆ្នាំ២០១៩។
បណ្ដាសកម្មភាពរំលឹកខួបលើកទី ១២៩ ទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1 កម្មវិធីសម្ដែងសិល្បៈដោយមានចំណងជើងថា "ហូជីមិញ - កេរឈ្មោះដ៏ល្អផូរផង់"(រូពថត៖ nhandan.com.vn)

នាយប់ថ្ងៃទី១៩ ខែឧសភា នៅវិថីដើថ្មើជើង Nguyen Hue ទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈដោយមានចំណងជើងថា "ហូជីមិញ - កេរឈ្មោះដ៏ល្អផូរផង់"។ កម្មវិធីនេះបានរំលឹកអំពីលោកប្រធានហូជីមិញ- អគ្គមគ្គុទេសក៏មហិមា ដែលបានបូជាអស់មួយជីវិតស្វែងរកឯករាជ្យជាតិ សេរីភាពសម្រាប់ប្រជាជាតិ និងសុភមង្គលដ៏យូរអង្វែងសម្រាប់ប្រជាជន។ លោកស្ដី Nguyen Thi Thanh អតីតយុទ្ធនារីមួយរូបបានសំណេះសំណាលថា៖

“យើងខ្ញុំមានមោទនាភាពណាស់ ដោយសារបានរំលឹកអំពីប្រពៃណី សញ្ញាសម្គាល់ និងអនុស្សាវរីយ៍ក្នុងជីវិតធ្វើសកម្មភាពរបស់លោកប្រធានហូជីមិញ ដើម្បីប្រជាជន និងដើម្បីជាតិ។ នាបច្ចុប្បន្ននេះ ដោយបានរស់នៅក្នុងសុខសន្តិភាព យើងខ្ញុំកាន់តែហាត់ពត់លត់ដំចរិយាមាយាទសីលធម៌ និងបូជាអស់ពីកម្លាំងកាយចិត្ត”។

ក្នុងពេលនោះ នៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាលវៀតណាម (ស្រុកកំណើតរបស់លោកប្រធានហូជីមិញ)នោះ នាយប់ថ្ងៃទី ១៩ ខែឧសភា បានប្រព្រឹត្តិទៅពិធីបិទ និង បូកសរុបពិធីបុណ្យភូមិ Sen ឆ្នាំ២០១៩។ ពិធីនេះបាន ប្រព្រឹត្តិក្នុងរយៈពេល ៤ ថ្ងៃ ដោយមានសកម្មភាពជាច្រើនដូចជា៖ ការចាក់បញ្ចាំងខ្សែភាពយន្តអំពីលោកប្រធានហូជីមិញ ការរៀបចំជំរុំយុវជន ការតាំងពិព័ណ៍រូបថតដោយប្រធានបទអំពីបក្ស និងលោកប្រធានហូជីមិញ។

តាមការវាយតម្លៃរបស់គណៈចាត់តាំង ពិធីបុណ្យឆ្នាំនេះ បានប្រព្រឹត្តិទៅប្រកដោយជោគជ័យ ដោយរំលឹកនូវមនោសញ្ចេតនាជាច្រើនក្នុងដួងចិត្តប្រជាជននិងភ្ញៀវទេសចរអំពីលោកប្រធានហូជីមិញ ជាទីគោរពស្នេហា។ នេះក៏ជាឱកាស សម្រាប់ខេត្ត Nghe An ផ្សព្វផ្សាយវប្បធម៌ដ៏ស្រស់ស្អាត និងមនុស្សដ៏រួសរាយរាក់ទាក់ ស្រឡាញ់ភ្ញៀវទៅកាន់ភ្ញៀវទេសចរ និងមិត្តភក្តិអន្តរជាតិ។

នាយប់ថ្ងៃដដែល នោខេត្ត Hung Yen ភាគីខាងជើងវៀតណាម បានប្រព្រឹត្តិទៅរាត្រីសិល្បៈ ដោយចំណងជើងថា "ខេត្ត Hung Yen ធ្វើតាមពាក្យទូន្មានរបស់លោកអ៊ុំហូ" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ