បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាមលើសកលលោក

បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាមលើសកលលោក - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាមលើសកលលោក (Image: titan.edu.vn)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិ
វៀតណាម នាថ្ងៃទី ២ កញ្ញា ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីប លោក
Adli Mansour បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang។ សាររបស់ប្រធានាធិបតី Adli Mansour បានសង្កត់ធ្ងន់ថា៖ អេហ្ស៊ីបជានិច្ចកាលមានគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការប្រពៃណីល្អប្រសើលើគ្រប់វិស័យជាមួយវៀតណាម។ ក៏ក្នុង ឱកាសបុណ្យតេតឯករាជ្យដែរនិងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៥០ នៃទិវា
បង្កើតទំនាក់ទំនងការទូតវៀតណាម-អេហ្ស៊ីបវិទ្យុសម្លេងនិងទូរទស្សជាតិរួម
ជាមួយកាសែតល្បីឈ្មោះរបស់អេហ្ស៊ីបបានចុះផ្សាយព័ត៌មានអត្ថបទសរសេរ
អំពីទិវាបុណ្យតេតជាតិឯករាជ្យរបស់ប្រជាជនវៀតណាម​ក៏ដូចជាសមិទ្ធិលេច
ធ្លោក្នុង ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកផងដែរ។ឆ្លើយ
សម្ភាសណ៍នៃវិទ្យុសម្លេងនិងទូរទស្សជាតិអេហ្ស៊ីបឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអេហ្ស៊ីប លោក Dao Thanh Chung បានសង្កត់ធ្ងន់ថា៖

“ក្នុងរយៈពេលកន្លងមក ប្រទេសអេហ្ស៊ីបប្រឈមមុខរាល់ការលំបាកជាច្រើន។
 ប៉ុន្តែ តំលៃពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅកើនឡើងជារៀលរាល់ឆ្នាំ។ ជាពិសេសបណ្ដាមុខទំនិញរបស់អង្គភាពអាជីវកម្មវៀតណាមបាននាំចេញទៅ
ទីផ្សារអេហ្ស៊ីប។ នាពេលអនាគត ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-អេហ្ស៊ីបមានសក្តានុភាពអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច
នឹងជាកំលាំងចលករដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីវៀតណាម-អេហ្ស៊ីបអភិវឌ្ឍន៍
ឲ្យបានស៊ី ជំរៅនិងប្រកបដោយប្រសិទ្ធភាព។”

ក៏ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធីរំលឹកខួប អនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ កញ្ញា) នៅរដ្ឋធានី
បារីស។ ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំនិងផ្សព្វផ្សាយ
បារាំងនិងជាសមាជិកនៃក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម ព្រឹទ្ធសមា
ជិក Marie-Christine Blandin បានឲ្យដឹងថា៖

“ខ្ញុំរំភើបចិត្តណាស់ក្នុងពេលបានចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិ
វៀតណាម។ទំនាក់ទំនងរវាងបារាំងនិងវៀតណាមអភិវឌ្ឍន៍ដោយឥតឈប់ឈរ ពិមូយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំតែងតែទៅទស្សនានៅវៀតណាម ដើម្បីជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគី។ ពិធីថ្ងៃនេះមានអត្ថន័យដ៏សែនសំខាន់ ក្នុងពេល យើង ទន្ទឹមរងចាំដំណើរទស្សនកិច្ចនៅបារាំងរបស់នាយករដ្ឋមន្ត្រីវៀតណាម នាពេលខាង
មុខ។”

ប្រជាជនវៀតណាមនៅឡាវ កម្ពុជា អ៊ូស្រ្តាលី ជាដើម ក៏បានរៀបចំសកម្មភាពជា
ច្រើន រំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាម ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ