បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម
|
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម(hungyentv.vn) |
(VOV)_នាថ្ងៃទី១៨ វិច្ឆិកា តំបន់ជាច្រើននៅក្នុងទូទាំងប្រទេសវៀតណាមបាន
រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា) និងលើក
ដំកើងបណ្ដាបុគ្គល សមូហភាពឆ្នើមនៅក្នុងចលនាប្រឡងប្រណាំង ឆ្នាំសិក្សា ២០១៣
-២០១៤។ នៅទីក្រុង Da Nang ក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានប្រគល់ជូនទង់
ប្រឡងប្រណាំងឆ្នើមដើម្បីសមូហភាព ប័ណ្ណសរសើរសំរាប់សមូហភាពចំនួន១៥ និង
គ្រូបង្រៀនចំនួន២៤រូប ដែលបានសម្រេចល្អភារកិច្ចក្នុងឆ្នាំសិក្សា និងប្រគល់ជូនអ៊ាំង
ស៊ីន៖ដើម្បីបុព្វហេតុអប់រំ សំរាប់គ្រូបង្រៀននិងបុគ្គលចំនួន២២៥នាក់។
មន្ទីអប់រំនិងបណ្ដុះបណ្ដាលខេត្ត Hau Giang បានរៀបចំពិធីបូកសរុប៣ឆ្នាំអនុវត្ត
ចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។ នៅទីនេះ សាលារៀនចំនួន៦ និងលោកគ្រូ អ្នកគ្រូចំនួន១១នាក់ បានថ្នាក់ដឹកនាំខេត្ត Hau Giang ប្រគល់
ប័ណ្ណសរសើរ ដោយមានស្នាដៃឆ្នើមនៅក្នុងរយៈពេល៣ឆ្នាំអនុវត្តចលនារៀនសូត្រ
និងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។
មន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្ត Tay Ninh បានប្រគល់គិត្តនាម៖ គ្រូបង្រៀន
ឆ្នើម សំរាប់លោកគ្រូ អ្នកគ្រូចំនួន៨នាក់ ដែលមានស្នាដៃឆ្នើមក្នុងការងារបង្ហាត់បង្រៀន៕
ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី២០វិច្ឆិកា រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម លោក Pham Vu Luan បានផ្ញើសារលិខិតចំពោះបណ្ដាលោកគ្រួ អ្នកគ្រូ កម្មាភិបាល និយោជិកនៃផ្នែកអប់រំ។ ក្នុងនោះ លោក Pham Vu Luan បានអបអរសាទរបណ្ដាលោកគ្រួ អ្នកគ្រូ កម្មាភិបាល និយោជិកនៃផ្នែកអប់រំ និងអះអាងថា៖ នាពេលើខាងមុខនេះ បណ្ដាការការងារផ្លាស់ប្តូរអប់រំនឹងបានលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លា ព្រមៗគ្នា និងលើគ្រប់ជ្រុងជ្រោយ។ រដ្ឋមន្ត្រី Pham Vu Luan ក៏ជឿជាក់ថា៖ បណ្ដាលោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រងនៃផ្នែកអប់រំវៀតណាម នឹងពង្រឹងនិងពង្រីកប្រពៃណីនិងកម្លាំងរបស់ខ្លួន ម្ចាស់ការ រៀបចំអនុវត្តការផ្លាស់ប្តូរថ្មីសកម្មភាពជំនាញ ការងារគ្រប់គ្រង លើកកំពស់គុណភាព ប្រសិទ្ធិភាពអប់រំ បំពេញគោលបំណង និងសក្តិសម្យជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងប្រជាជន៕