បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ

(VOV)_ នាថ្ងៃទី៤មិនា លេខា​ គណៈកម្មាធិការបក្សទីក្រុងហាណូយ​ លោក 
Hoang Trung Hai បានជួបធ្វើការជាមួយសម្ព័ន្ធសមាគមនារីហាណូយ​ និងអញ្ជើញ
ចូលរួមសន្និសីទជួបប្រាស្រ័យកម្មាភិបាល​នារីសំខាន់ របស់ទីក្រុង។ នៅទីនេះ លោក
 Hoang Trung Hai បានផ្ញើសេចក្តីអបអរសាទរ ​ចំពោះ​ដំណាងជានារី របស់ទីក្រុង 
ក្នុងឱកាសទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា) និងវាយ​តំលៃខ្ពស់ចំពោះការខំប្រឹងប្រែង
របស់សម្ព័ន្ធសមាគមនារីទីក្រុងនិងគ្រប់ជាន់ថ្នាក់ នាពេលកន្លងទៅ។ ទន្ទឹមនឹងនោះ 
លោក Hoang Trung Hai ក៏មានគោល​បំណង​ថា៖ សម្ព័ន្ធសមាគមនារីទីក្រុងត្រូវប្រ
មូលផ្តុំ សំរាប់ការងារដឹកនាំ បញ្ជាណែនាំ ​មហាសន្និបាតដំណាងនារីអោយបានត្រឹម
ត្រូវ ចំខ្លឹមសារ រលូននិងគុណភាពខ្ពស់។

          ក៏ក្នុងថ្ងៃដដែលនៅទីក្រុង Da Nang (ភាគកណ្ដាលវៀត​ណាម)​សម្ព័ន្ធសមាគម
នារីទីក្រុង Da Nang បានរៀបចំពិធីប្រគល់រង្វាន់៖ រង្វាន់​សាខា​សាមាគមនារីឆ្នើម ឆ្នាំ 
២០១៥ និងបំផុសកម្មវិធីប្រឡងប្រណាំងឆ្នាំ ២០១៦ និង​អបអរសាទរមហាសន្និបាត
នារីគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១។ បណ្ដា​សាខាសមាគមត្រូវបានលើកសរ
សើរ ជាបណ្ដាសាខាដែលបានបំពេញល្អ​គោលការណ៍ គោលនយោបាយ។ក៏ក្នុង
ឱកាសនេះដែរ សមាគមនារីទីក្រុងបាន​បំផុសកសាងសំណង់ប្រឡងប្រណាំង៖
កសាង ជួសជុលផ្ទះចំនួន១០០ខ្នងចំពោះនារីមានស្ថានភាពលំបាកផងដែរ។

          ពិធីបុណ្យអាវផាយ ដោយប្រធានបទ៖អាវផាយរបស់យើង ត្រូវបានប្រារព្វ
ឡើង នាយប់ថ្ងៃទី៤មិនា នៅទីក្រុងហាណូយ។ ​កម្មវិធីនេះដូចជាការដឹង​គុណ​សំ
រាប់បណ្ដានារីវៀតណាម ក្នុងឱកាសថ្ងៃទី៨មិនាផង និងគូសសញ្ញាអំពីការ​ស្ដាឡើង
វិញអាវផាយក្នុងជីវភាពរស់នៅ។ ថ្លែងមតិនៅទីនេះ អ្នកគូប្លង់ Minh Hanh អ្នកដឹក
នាំកម្មវិធី ពិធីបុណ្យអាវផាយ ២០១៦ បានអោយដឹងថា៖

          “ ដូចជាឈ្មោះនៃកម្មវិធីគឺ៖អាវផាយរបស់យើង មានន័យថា៖គ្មានព្រំដែន។ ​
មានប្រការមួយដែលយើងខ្ញុំ បណ្ដាអ្នកគូផ្លង់សង្ឃឹមខ្លាំង គឺនាំមកនូវតំលៃថ្មីសំរាប់
អាវផាយ។ មិនមែនអ្នកជាបវរកញ្ញា ឬមានរូបរាងស្អាតទើបពាក់អាវផាយបានទេ 
អាវផាយនឹងជួយមិត្តលុបចោលរាល់គុណវិបត្តិ ដែលមិត្តកំពុងខ្វាយខ្វល់ចិត្ត។ ពេល
ពាក់អាវផាយនេះ មិត្តនឹងឃើញថាស្រួលខ្លួនផង និងមោទនភាពផង។ នេះគឺជាប្រ
ការដែលយើងខ្ញុំនឹងរាបរាប់ក្នុងឆ្នាំនេះ និងបណ្ដាឆ្នាំជាបន្តទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ