បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ៨/មិនា
(VOV)_នាព្រឹកថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធសមាគមនារីវៀតណាម
បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០៤ នៃទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា) និងលើកទី១៩៧៤ទិវាកប្បកម្ម Hai Ba Trung សមាជិកការិយាល័យ និងជាអចិន្ត្រៃយ៍ គណលេខាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម លោក Le Hong Anh បានស្ងើចសរ
សើរ ជូនពរនារីវៀតណាមគ្រប់ជំនាន់ បានមានការរួមវិភាគទានដ៏ធំធេងចំពោះបដិវត្តន៍
និងជនជាតិក្នុងរយៈពេលកន្លងទៅ។ លោក Le Hong Anh បានសង្កត់ធ្ងន់ថា៖
“ ពីសារលិខិតជាផ្លូវការសកលនៃទិវានារីឆ្នាំ២០១៤នេះគឺ៖ សមភាពភេទ សំរាប់ នារីគឺជាវឌ្ឍនភាពសំរាប់មនុស្ស។ បក្សនិងរដ្ឋវៀតណាមនឹងបន្តថែទាំ លើកកំពស់ជីវ ភាពរស់នៅខាងសម្ភារះនិងស្មារតីសំរាប់នារី។ ស្រាវជ្រាវ បំពេញបន្ថែមនិងសុក្រិដ្ឋ រាល់គោលនយោបាយ ដើម្បីពង្រីកសក្ដានុភាព ការច្នៃប្រឌិតរបស់នារីវៀតណាម។ បង្កលក្ខណះងាយស្រួលជាច្រើនជាងទៀតដើម្បីសម្ព័ន្ធសមាគមនារីវៀតណាមធ្វើ
សកម្មភាពកាន់តែប្រសិទ្ធិភាព ជាក់ស្ដែងជាងទៀតពីមួយថ្ងៃទៅមួយថ្ងៃ។”
|
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan(vov) |
ក្នុងឱកាសទិវានារីវៀតណាម នាព្រឹកថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ អនុ
ប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបប្រាស្រ័យជាមួយក្រុមនារីអាជីវករឆ្នើម ជាសមាជិកាមជ្ឈមណ្ឌលវប្បធម៌អាជីវករវៀតណាម (ចំណុះសភាពាណិ
ជ្ជកម្ម និងឧស្សាហកម្មវៀតណាម)។ នៅទីនេះ លោកស្រី Nguyen Thi Doan បានអប អរសាទរគ្រប់នារីអាជីវករ បានមានសកម្មភាពសម្បុរសធម៏ជាច្រើនក្នុងរយៈពេល
កន្លងទៅ។ អនុប្រធានរដ្ឋបានស្នើថា៖ក្នុងលក្ខណះធ្វើសមាហរណកម្មសេដ្ឋកិច្ច
សកល អាជីវករជានារីម្នាក់ៗ ត្រូវបំប៉ន់ចំណេះដឹង សមត្ថភាពគ្រប់គ្រង ច្នៃប្រឌិតនិងមានការរួមវិភាគទានច្រើនជាងទៀត សំរាប់ការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕