បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមទី២កញ្ញា
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (VOV) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៦៩នៃទិវាបុណ្យជាតិវៀតណាមទី
២កញ្ញា លើកទី៤៥ការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ នា
ព្រឹកថ្ងៃទី១កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសារៈមន្ទីហូជីមិញនៅទីក្រុង
ហូជីមិញ។
នាព្រឹកថ្ងៃទី១កញ្ញា នៅទីក្រុងហូជីមិញ ពិព័ណ៌រូបថត ពង្រីកស្មារតីបដិវត្តន៍ខែសីហាក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសបានប្រារព្ធឡើង។រូបថត
ជិត២០០ផ្ទាំងបានលើកត្រដែតសមិទ្ធិផលរបស់កងទ័ពប្រជាជនទូទាំងប្រទេស
និយាយរួមនិងទីក្រុងហូជីមិញនិយាយដោយឡែកក្នុងបុព្វហេតុកសាងប្រទេស
ជាតិនិងការពារមាតុប្រទេស។
រីឯនៅខេត្ត Son La ទិវាបុណ្យវប្បធម៍បណ្ដាជនជាតិស្រុក Moc Chau អំណរ
ទិវាបុណ្យជាតិទី២កញ្ញាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១សីហាដល់ថ្ងៃទី២កញ្ញា។
មកចូលរួមទិវាបុណ្យ លោក Thao A Say ឃុំ Van Ho ស្រុក Moc Chau បានឲ្យដឹងថា៖
“ជនរួមជាតិ Mong ក៏ដូចជាជនរួមជាតិផ្សេងៗ ក្នុងមួយឆ្នាំមានពិធីបុណ្យធំៗ
ជាច្រើន ប៉ុន្តែរីឯបុណ្យតេតឯករាជ្យជាទិវាសំខាន់បំផុត។ ជារៀងរាល់ឆ្នាំជិតដល់
ទិវាទី២កញ្ញា ជនរួមជាតិ Mong បានហូមកកណ្ដាលស្រុកដើម្បីជួបប្រាស្រ័យ៕”