បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាពិភពលោកលើកដម្កើងបណ្ដាអ្នកបរិច្ចាគឈាម
នាថ្ងៃទី 14 មិថុនា ដំបន់ជាច្រើនរបស់វៀតណាម បានរៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ទិវា៖ ពិភពលោកលើកដម្កើងបណ្ដាអ្នកបរិច្ចាគឈាម(ថ្ងៃទី
14 មិថុនា) ។ នាព្រឹកថ្ងៃទី 14 មិថុនា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បានរៀបចំការជួបមុខ លើកដម្កើងគ្រួសារចំនួន 13 គ្រួ និងបុគ្គលឆ្នើមចំនួន 100នាក់
ក្នុងចលនាបរិច្ចាគឈាម មនុស្សធម៏ ឆ្នាំ 2012។ បណ្ដាបុគ្គល គ្រួសារបរិច្ចាគឈាម ដែលត្រូវបានស្ងើចសរសើរនៅពិធីលើកនេះ បានទៅបរិច្ចាគឈាម ពី 5ដល់ 30 ដង់។ នៅពិធីនេះ ថ្នាក់ដឹកនាំទីក្រុង Can Tho អំពាវនាវបន្តអភិវឌ្ឍន៍ចលនានេះ យ៉ាងទូលំទូ
លាយ ជាងទៀត នៅក្នុងដំបន់។ លោក Huynh Tien Dung អនុប្រធានអចិន្ត្រៃយ៍ គណះកម្មាធិការទទួលបន្ទុកចលនា បរិច្ចាគឈាមស្ម័គ្រចិត្តទីក្រុង បានអោយដឹងថា៖
“ពីឆ្នាំ 2012 នេះតទៅ គណះកម្មាធិការទទួលបន្ទុកបរិច្ចាគឈាមជាតិ ប្រគល់ ទឹស ដៅដែលត្រូវកើនឡើងពី 1,2 ដល់ 1,5 និងកើនឡើងជាបន្តបន្ទាប់ក្នុងរយះពេលប៉ុន្មាន
ឆ្នាំជាបន្ត។ គណះកម្មាធិការទទួលបន្ទុក បន្តនិងបង្កើនការងារផ្សព្វផ្សាយ អនុវត្ត ភារកិច្ច ប្រកបដោយល្អប្រសើជាង ធានាអំពីទឹសដៅ ដើម្បីចែករំលែកជាមួយខេត្តផ្សេងៗទៀត។”
នាថ្ងៃនេះដែរ ខេត្ត Binh Dinh (ភាគកណ្ដាលវៀតនាម ) បានរៀបចំសន្និសីទស្ងើចសរសើរ បុគ្គល និងគ្រួសារឆ្នើម ជិត 70 ក្នុងចលនា បរិច្ចាគឈាម ស្ម័គ្គចិត្ត
ឆ្នាំ 2012៕
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវា៖ពិភពលោកលើកដម្កើងបណ្ដាអ្នកបរិច្ចាគឈាម(http://www.sggp.org.vn) |