បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមនិងទិវាពលកម្មអន្តរជាតិ
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមនិង
ទិវាពលកម្មអន្តរជាតិ(TTXVN) |
(VOV)_នាយប់ថ្ងៃទី ៣០ មេសា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យជាមួយបណ្ដាកស្សិលសាក្សីប្រវត្តិសាស្ត្រ និង សម្ដែងសិល្បះពិសេស ដើម្បីអបអរសាទរលើកទី៣៩ នៃទិវារំដោះភាគខាងត្បូង វៀតណាម ឯកភាពប្រទេសជាតិ(ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥-ថ្ងៃទី ៣០មេសាឆ្នាំ
២០១៤)។ ដំណាងចំនួន២០០នាក់ បានរួមគ្នារំលឹកឡើងវិញបណ្ដាអនុស្សាវរីយ៍ នៃយុទ្ធនាការហូជីមិញ ឆ្នាំ ១៩៧៥។ វរសេនីយ៍ឯក វីរជនបើកបរយន្តហោះ Nguyen
Thanh Trung បានអោយដឹងថា៖
“ ខ្ញុំបានបណ្ដុះបណ្ដាលអ្នកបើកបរជាច្រើននាក់ហើយ។ ខ្ញុំចាត់ទុកថា៖ យុវជន វៀតណាមទទួលយកបច្ចេកទេសថ្មី មិនចាញ់យុវជនពិភពលោកទេ។ ប៉ុន្តែខ្ញុំចង់ផ្ដែ
ផ្ដាំថា៖ នាបច្ចុប្បន្ន មិត្តទាំងឡាយត្រូវបានបំពាក់សម្ភារះដ៏ល្អ មានស្មារតីរឹងមាំ ការ ងារអ្វីៗក៏បំពេញបានដែរ។ ដូច្នេះ មិត្តទាំងឡាយត្រូវរួមកម្លាំងកាយចិត្តរបស់ខ្លួនក្នុង កិច្ចការកសាងប្រទេសជាតិអោយកាន់តែស្អាតសម្បូររុងរឿង តាមពាក្យទន្មាន របស់ លោកប្រធានហូជីមិញ។”
ក៏ក្នុងនាយប់ថ្ងៃទី ៣០ មេសា បណ្ដាទីកន្លែងលេងកំសាន្ត មជ្ឈមណ្ឌលវប្បធម៌
នៅទីក្រុងហូជីមិញ សុទ្ធតែមានកម្មវិធីសម្ដែងសិល្បះបំរើប្រជាជន ។ វិថីនានាសុទ្ធ តែបានតុបតែងដោយទង់ជាតិ ផ្កា និងបាក់ដា…អបអរសាទថ្ងៃទី ៣០ មេសាដែរ។
ក្នុងពេលនោះដែរ ខេត្ត Hung Yen បានរៀបចំសកម្មភាពជាច្រើន អបអរសាទ លើកទី៣៩ រំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០មេសា) លើកទី៦០នៃទិវាជ័យជំនះDien Bien Phu និងទិវាពលកម្មអន្តរជាតិ(ថ្ងៃទី ១ ឧស្សភា
…។ល៕