បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិវៀតណាមនៅឯបរទេស
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិវៀតណាមនៅឯបរទេស |
(VOV)_នៅទីក្រុង Brussels នាយប់ថ្ងៃទី៦ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅ
ព្រះរាជាណាចក្របែលហ្សីក និង Luxembourg បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៧០ ទិវាបដិវត្តន៍ខែសីហា បុណ្យជាតិវៀតណាម(ថ្ងៃទី២ កញ្ញា)។ ថ្លែងមតិ
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Vuong Thua Phong បានវាយតំលៃខ្ពស់
ចំពោះការរួមវិភាគទានជាច្រើន របស់បងប្អូនជាជនវៀតណាមនៅប្រទេសសាម៉ី
ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។
នៅទីក្រុង Maputo នាពេលថ្មីៗនេះ ស្ថានទូតវៀតណាមប្រចាំនៅ Mozambique
បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបដិវត្តន៍ខែសីហា បុណ្យជាតិ វៀតណាម(ថ្ងៃទី២ កញ្ញា)។ ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាម និងសហគមន៍
ជនវៀតណាមនៅ Mozambique បានរៀបចំសកម្មភាពជាច្រើន ដូចជា៖ការតាំង
ពិព័រណ៌រូបថត និងឯកសារ ស្ដីពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជំនួបប្រាស្រ័យ ស្ដីពី ៧០ឆ្នាំផ្នែកការទូតវៀតណាម និងសកម្មភាពកីឡា កាយសម្ព័ន្ធ
នានាទៀតផង។
នាថ្ងៃទី៦ កញ្ញា សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅម៉ាកាវ (ចិន) ក៏បានរៀបចំពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបដិវត្តន៍
ខែសីហា បុណ្យជាតិវៀតណាម(ថ្ងៃទី២ កញ្ញា)។៕